ព្រះវិហារ៖ប៉ុន្មានថ្ងៃមកនេះភ្លៀងបានធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់បណ្តាលឱ្យលិចផ្លូវ ភូមិឋានផ្ទះសម្បែងមួយចំនួននៅស្រុកឆែបខេត្តព្រះវិហារ។
លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពញរះវិហារបានជូនដំណឹងកាលពីល្ងាចថ្ងៃទី២ ខែឧសភាឆ្នាំ២០២២ថា រយៈពេលប៉ុន្មានថ្ងៃនេះ ដោយមានភ្លៀងធ្លាក់ខ្លាំងកម្ពស់ទឹកភ្លៀងឡើងដល់ ១១២មម បណ្តាលឱ្យមានការជនលិចផ្លូវ ភូមិឋាន ផ្ទះសម្បែងមួយចំនួន នៅឃុំឆែប១ ស្រុកឆែប ។តែមិនបណ្ដាលមានមហន្តរាយអី្វកើតឡើងទេ។
ជំនន់ទឹកភ្លៀងឡើងដល់កម្ពស់ ១១២មម សូមឱ្យបងប្អូនប្រុងប្រយ័ត្នព្រោះទឹកភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ កម្ពស់ទឹកនឹងកើនឡើង ។ហេតុដូចនេះសូមបងប្អូនត្រូវបង្កើនការប្រុងប្រយ័ត្នបំផុត ជាពិសេសក្មេងតូចៗ ងាយនឹងរងគ្រោះថ្នាក់សូមចូលរួមការពារទាំងអស់គ្នាចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕