ព័ត៌មានជាតិ

បន្ទាប់ពីររកឃើញបុរស២នាក់ ឆ្លងជំងឺកូវីដ-១៩ អាជ្ញាធរបានបិទទីតាំង២កន្លែងនៅសង្កាត់ទួលសង្កែ

ភ្នំពេញ៖លោកជាពិសីអភិបាលខណ្ឌឬស្សីកែវបានឱ្យដឹងនៅលើបណ្តាញសង្គមនៅថ្ងៃទី១២ ខែមីនាឆ្នាំ២០២១នេះថា៖កាលពីយប់រំលងអាធ្រាត្រថ្ងៃទី១១ចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវបានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន២នាក់នៅ ២ទីតាំង។
ទីតាំងទី១ផ្ទះលេខ១០៥ បុរីកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកជំងឺភេទប្រុស អាយុ៤៥ឆ្នាំ មានអ្នកពាក់ព័ន្ធ៥នាក់ (ស្រី៤នាក់) ។ទីតាំងទី២ផ្ទះលេខ១០៦ បុរីកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកជំងឺភេទប្រុសអាយុ៤៥ឆ្នាំ។ ទីតាំងទាំងពីរនេះមានអ្នកពាក់ព័ន្ធ៥ នាក់។
បច្ចុប្បន្នអ្នកជំងឺទាំង២នាក់ បានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអិនធឺខនធីណង់តាល់ The Great Duke។ រីឯអ្នកដែលពាក់ព័ន្ធទាំង៥នាក់ត្រូវបានឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ហើយអាជ្ញាធរ បានសម្រេចបិទទីតាំងទាំង២នោះជាបណ្ដោះអាសន្ន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *