Uncategorized

សម្ដេចអធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងឱកាសអបអរសាទរខួបលើកទី៤៥ ថ្ងៃជ័យជម្នះ៧មករា១៩៧៩- ៧មករា ២០២៤

 

ភ្នំពេញ៖ព្រឹកថ្ងៃទី៧ ខែមករាឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៤៥ ថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩-៧មករា២០២៤។
ប្រជាពរដ្ឋបានរស់រានមានជីវិតពីរបបប៉ុលពតគ្រប់រូប តែងចាត់ទុកថ្ងៃ៧មករាជាថៃ្ងបុណ្យជាតិដ៏សំខាន់ និងរំលឹកដល់គុណបំណាច់របស់យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ខ្មែរក្រហមបានសម្លាប់ខ្មែរគ្នាឯង យ៉ាងព្រៃផ្សៃអស់ជាង ៣លាននាក់។

ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗកាលពី៤៥ឆ្នាំមុនបានរស់នៅក្រោម នឹមត្រួតត្រារបស់ខខ្មែរក្រហម បង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក។ អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម គ្មានសិទ្ធិសេរីភាព និងសម្លាប់យ៉ាងរង្គាល ។

នៅថ្ងៃទី៧ មករាឆ្នាំ១៩៧៩ ត្រូវបានប្រទេសជាតិរំដោះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូល មានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ជាពិសេសពលរដ្ឋខ្មែរបានបានចាត់ទុកថ្ងៃ៧ មករា១៩៧៩ជាថ្ងៃកំណើតទី២របស់ខ្លួន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *