Uncategorized

លោកវរសេនីយ៍ឯក សៀ ទីន និងអតីតសិស្សយោធាកម្ពុជា ដែលបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអូស្ត្រាលី បានចូលរួមពិធី ANZAC Day Dawn Service នៅស្ថានទូតអូស្ត្រាលី

ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ​២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាកូនប្រុសច្បងរបស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការ​សិក្សា​ពីបណ្ឌិត្យសភាយោធាអូស្រា្តលី បានចូលរួមពិធី ANZAC Day Dawn Service នៅស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ តាមការអញ្ជើញរបស់ស្ថានទូត។

ទិវា Anzac គឺជាទិវាជាតិនៃការចងចាំនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលរំលឹកយ៉ាងទូលំទូលាយដល់ប្រជាជនអូស្ត្រាលី និងនូវែលសេឡង់ទាំងអស់ “ដែលបានបម្រើ និងបានស្លាប់នៅក្នុងសង្គ្រាម ជម្លោះ និងប្រតិបត្តិការរក្សាសន្តិភាព”។

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *