ខេត្តពោធិសាត់៖រណ្តៅដីដ៏ជ្រៅដែលក្មេងប្រុសតូចៗចំនួន២នាក់ជាបងប្អូនបង្កើតទៅលេងក្បែរនោះបានធ្លាក់ចូលបណ្តាលឱ្យស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅត្រង់អណ្តូងទឹកច្រាំងបាក់ដែលស្ថិតក្នុងភូមិទានព្រៃឃុំឈើតុំស្រុកក្រគរខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកក្រគរបានឱ្យដឹងថា៖ក្មេងប្រុសរងគ្រោះទាំង២នាក់នេះឈ្មោះគាតុលាអាយុ៦ឆ្នាំទីនិងឈ្មោះគាសីហាអាយុ៥ឆ្នាំពីរនាក់ជាបងប្អូនបង្កើត។ឪពុកមានឈ្មោះសានគាអាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរកសិករនិងម្តាយឈ្មោះវ៉ែនចាន់អាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុខាងលើ៕សហការី