Uncategorized

សមត្ថកិច្ចជំនាញចុះបង្ក្រាបបទល្មើសនិងរឹបអូសឧបករណ៍នេសាទខុសច្បាប់

ក្រចេះ​៖​កម្លាំង​មន្ត្រីជលផល​ដឹកនាំ​ដោយ​លោក​ម៉ុក​ពន្លក​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះកាលពី​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០២០​បាន​សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​ចុះបង្ក្រាប​បទល្មើស​ជលផល​នៅ​បឹង​ប្រាំង​ឃុំ​កញ្ជរ​ស្រុក​ឆ្លូង​ខេត្តក្រចេះ​ដោយ​រឹបអូស​បាន​វត្ថុតាង​មួយចំនួនធំ​។​

​លោក​ម៉ុក​ពន្លក​បានឱ្យដឹងថាៈ​ការបង្ក្រាប​បទល្មើស​នរ​សាទ​នេះ​គឺ​បាន​រុះរើ​និង​ដកហូត​បាន​របាំង​ស្បៃ​មុង​ចំនួន​២១​ខ្សែ ប្រវែង​ប្រមាណ​ជា​១.៣០០​ម​,​លូ​ស្បៃ​មុង​ចំនួន ២១​មាត់​លូ​, របាំង​សាច់​អួន​នីឡុង​ក្រលា​ញឹក ៣​ខ្សែ ប្រវែង​ប្រមាណ​ជា​២០០​ម​, លប​សាច់​អួន​ក្រលា​ញឹក​ចំនួន ៣​គ្រឿង​, បង្គោល​ចម្រឹង​ឫស្សី ៣១៥​ដើម​, ចាក់​លែង​ត្រី​ចម្រុះ​ចូល​បឹង​ធម្មជាតិ​ប្រមាណ ៧០​គ​ក្រ​។​

​លោកនាយ​ខណ្ឌ​បានបញ្ជាក់​ទៀតថាៈ​វត្ថុតាង​មួយចំនួន​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​បំផ្លាញចោល​នៅ​និង​កន្លែង​។​ដោយឡែក​របាំង​ស្បៃ​មុង​និង​សាច់​អួន​ក្រឡា​ញឹក​បាន​ដឹក​យកទៅ​ថែរក្សា​ទុក​នៅ​ផ្នែករ​ជ​ផ ព្រែក​ប្រសព្វ ដើម្បី​ទុក​ជូន​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​យកទៅ​ប្រើប្រាស់​ក្នុង​ការងារ​កសិកម្ម នៅពេល​មានការ​ស្នើសុំ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *