ព័ត៌មានជាតិ

ថៃបន្តបញ្ជូនពលករខ្មែរជិត ២០០ នាក់ទៀតមកកម្ពុជាវិញ

បាត់ដំបង៖នៅព្រឹកថ្ងៃនេះទាហានថៃបន្តបញ្ជូនពលករខ្មែរសរុបចំនួន ១៦៦នាក់នាក់បន្ថែមទៀតប្រគល់ឱ្យសមត្ថកិច្ចកម្ពុជានៅច្រកតំបន់អូរអន្លក់ ខេត្តបាត់ដំបង។
មន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងការពារតំបន់ព្រំដែននៅថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០២២នេះបានចុះទទួលពលករខ្មែរពីភាគីថៃឱ្យវិលត្រឡប់មកស្រុកវិញសរុបចំនួន ១៦៦នាក់។ ក្នុងនោះមានបុរស៦៣នាក់ ស្ត្រីចំនួន ៥៥នាក់ និងក្មេងតូចៗ ៤៨នាក់នៅច្រកទ្វាតំបន់អូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្រោយសាកសួរ និងអប់រំណែនាំរួច ក្រុមគ្រូពេទ្យបានធ្វើតេស្តសុខភាព លទ្ធផលអវិជ្ជមានកូវីដ-១៩ ទាំងអស់។ជាមួយនោះបានពិនិត្យពលករខ្មែរខាងលើឃើញមានកាតផ្តល់វ៉ាក់សាំងចំនួន ១០០នាក់ អនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅស្ថានរៀងៗខ្លួន ។រីឯពលករដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *