ព័ត៌មានសន្តិសុខសង្គម

ចាប់បុរសម្នាក់ករណីយកកាំបិតកាប់ក្បាលគេ របួសដេរ៩ថ្នេរ

ភ្នំពេញ៖នគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃសបានចាប់បុរសម្នាក់ករណីយកកាំបិតកាប់ក្បាលជនរងគ្រោះឱ្យរបួសធ្ងន់ត្រូវពេទ្យដេរ៩ថ្នេរ។
មន្ត្រីនគរបាលបានឱ្យដឹងថា សមត្ថកិច្ចចាប់បុរសដៃដល់ស្នាក់នៅការដ្ឋានសំណង់បុរីមួយក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោកាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា។ជនសង្ស័យឈ្មោះវ៉ុន ជីវ័ន ភេទប្រុស អាយុ ២៨ឆ្នាំ ។ជនរងគ្រោះឈ្មោះអ៊ុក បូរ៉ា អាយុ២៨ឆ្នាំ កម្មករសំណង់ដូចគ្នា ស្នាក់នៅកន្លែងកើតហេតុ។
ដំបូងជនរងគ្រោះឈ្មោះអ៊ុក បូរ៉ា កំពុងអង្គុយបោកខោអាវស្រាប់តែជនសង្ស័យ កាន់កាំបិតប៉័ងតោ ដើរមកកាប់ជនរងគ្រោះពីក្រោយ ត្រូវចំក្បាលមួយកាំបិត បណ្តាលឱ្យរងរបួសធ្ងន់។ក្រោយមកនគរបាលប៉ុស្តិ៍ព្រៃសបានចុះចាប់ជនសង្ស័យយកទៅសាកសួរ។
ជនដៃដល់បានឆ្លើយថា កន្លងមកជនរងគ្រោះតែងតិះដៀលរូបគេថាជាមនុស្សឆ្កួត ឡប់ៗ ទើបរូបគេ យកកាំបិតកាប់តែម្តង។សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *