បន្ទាយមានជ័យ៖ភ្លើងបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងស្រុងនិង២ខ្នងទៀតឆេះបន្តិចបន្តួចត្រូវបានជួយពន្លត់ទាន់។
មន្ត្រីរដ្ឋបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា អគ្គិភ័យបានឆេះផ្ទះនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២ខែមីនានេះបណ្តាលឱ្យផ្ទះពលរដ្ឋមួយខ្នងឆេះអស់ទាំងស្រុងជាមួយទ្រព្យសម្បត្តិជាច្រើន និង២ខ្នងទៀតត្រូវជួយពន្លត់ទាន់។
ក្នុងហេតុការណ៍នោះលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានចុះអន្តរាគមន៍ដោយផ្ទាល់បានយករថយន្តពន្លត់អគ្គិភ័យ ជួយបាញ់ទឹកភ្លើងឆេះផ្ទះពលរដ្ឋនោះ។ប្រតិបត្តិការនេះមាន រថយន្តពន្លត់អគ្គិភ័យនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ។
ជាមួយនោះលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ដឹកនាំកម្លាំងនិងរថយន្តបាញ់ទឹកចំនួន ៤គ្រឿងបាញ់ពន្លត់ រយ:ពេលជាងកន្លះម៉ោងទើបភ្លើងរលត់ទាំងស្រុង។អគ្គិភ័យនេះគេសង្ស័យអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕