(តូក្យូ) របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា បុរសជនជាតិជប៉ុនរាប់សិបនាក់ បានឆ្លើយតបនឹងការអំពាវនាវរបស់អ៊ុយក្រែន ស្នើរសុំឲ្យ អ្នកស្ម័គ្រចិត្តបរទេសចូលរួមប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
មនុស្សជិតចិតសិបនាក់មកពីប្រទេសជប៉ុនបានស្ម័គ្រចិត្ត ទៅអ៊ុយក្រែនដើម្បីការពារអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ មុននេះ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានស្នើសុំអ្នកស្ម័គ្រចិត្តមកពីជុំវិញពិភពលោក ទៅកាន់អ៊ុយក្រែន និងជួយការពារកងកម្លាំងអ៊ុយក្រែន។ អ្នកស្ម័គ្រចិត្តជនជាតិជប៉ុនម្នាក់នៅក្នុងការសន្ទនាជាមួយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បាននិយាយថាគាត់បានទាក់ទងទៅស្ថានទូតអ៊ុយក្រែននៅទីក្រុងតូក្យូ កាលពីថ្ងៃចន្ទដើម្បីសាកសួរអំពីលក្ខខណ្ឌនៃការចូលរួមជាមួយកងកម្លាំងក្នុងតំបន់។ តាមរយៈសារដែល Zelensky បានបង្ហោះនៅលើគណនី Twitter របស់គាត់ គាត់បាននិយាយថា គាត់អាចទៅអ៊ុយក្រែន ហើយប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន លោក VolodymyrZelenskiy បានអំពាវនាវសម្រាប់ការបង្កើត “កងពលអន្តរជាតិ” ដោយសុំជំរុញឲ្យមនុស្សរាប់សិបនាក់ មកពីសហរដ្ឋអាមេរិក និងកាណាដាស្ម័គ្រចិត្តចូលរួម។
កាសែត Mainichi Shimbun ប្រចាំថ្ងៃបាននិយាយថា គិតត្រឹមថ្ងៃអង្គារ បុរសជនជាតិជប៉ុន ៧០ នាក់ រួមទាំងអតីតសមាជិកនៃកងកម្លាំងស្វយ័តការពាររបស់ប្រទេសជប៉ុន ៥០ នាក់ និងអតីតយុទ្ធជន ២ នាក់ និងកងពលធំបរទេសបារាំង បានដាក់ពាក្យធ្វើជាអ្នកស្ម័គ្រចិត្ត៕