រដ្ឋលេខាធិការរងក្រសួងព័ត៌មាន លោកស្រី Sabrina Singh បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនផ្លាស់ប្តូរជំហររបស់ខ្លួនដែលអនុញ្ញាតឲ្យក្រុងគៀវ ប្រើអាវុធផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារគោលដៅនានានៅក្នុងប្រទេសរុស្ស៊ីនោះទេ។
នៅពេលសួរថាតើទីក្រុងវ៉ាស៊ីនតោន បានប្តូរចិត្តចំពេលមានសេចក្តីថ្លែងការណ៍ផ្ទុយពីអ្នកនយោបាយអឺរ៉ុបថា ជំហររបស់យើងមិនផ្លាស់ប្តូរទេ សម្រាប់បញ្ហានេះ លោកស្រី Singh ក៏លើកឡើងបែបនេះ។ទន្ទឹមនោះ លោកស្រី Singh ក៏បានកត់សម្គាល់ថា សម្រាប់ប្រទេសនៃម្ចាស់ជំនួយដទៃខ្ញុំមិនអាចនិយាយបានទេ ខ្ញុំនិយាយសម្រាប់តែអាមេរិកប៉ុណ្ណោះ” ។យោងតាមលោកស្រី សហរដ្ឋអាមេរិក មិនបានផ្លាស់ប្តូរជំហររបស់ខ្លួនអំពីរបៀបដែលក្រុងគៀវ អាចសម្រេចនូវគោលដៅយោធារបស់ខ្លួនដោយប្រើអាវុធដែលផ្គត់ផ្គង់ពីសហរដ្ឋអាមេរិកនោះទេ៕