ក្រចេះ៖រថយន្តសាំយ៉ុងកែច្នៃដឹកឈើបានបុករបងខ្លោងទ្វារសាលារៀនក្រគរក្រុងក្រចេះ រួចបើកទៅពួនសំងំក្នុងវត្តកាលពីម៉ោង៥ព្រឹកថ្ងៃទី៩ខែ សីហាឆ្នាំ២០២១។
រថយន្តសាំយ៉ុងកែច្នៃដឹកឈើប្រភេទក្តារកកោះជាឈើអារលេខ១ច្រើនម៉ែត្រគូបដឹកចេញពីស្រុកចិត្របុរីខេត្តក្រចេះគោលដៅទៅលក់នៅបណ្តាស្រុកផ្សេងៗ។ចៃដន្យរថយន្តនោះបានទៅបុកខ្លោងទ្វារសាលាបឋមសិក្សាក្រគរក្រុងក្រចេះបណ្ដាលឱ្យបាក់ដួលរាបដល់ដី។រថយន្តក៏បើកទៅលាក់ទុកក្នុងវត្តក្រគរទល់មុខនោះ។
អ្នកខ្លះនិយាយថារថយន្តដឹកឈឺគេចពីការដេញរបស់សមត្ថកិច្ចពាក់ព័ន្ធទើបបានជាជ្រុលទៅបុករបងខ្លោងទ្វារសាលា បែបនេះ។ភ្លាមនោះសមត្ថកិច្ចនិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត ហាក់បីដូចមិនចង់បង្ក្រាបទំនងជាស្គាល់អត្តសញ្ញាណក្រុមដឹកឈឺនោះហើយបានអូសបន្លាយពេលជាច្រើនម៉ោងនៅតែមិននាំទៅស្នាក់ការទៀត៕