បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២២ ខែសីហានេះប្រជាពលរដ្ឋបានប្រទះឃើញសពមនុស្សម្នាក់អណ្តែតក្នុងស្ទឹងគេសង្ស័យលោតទឹកធ្វើអត្តឃាត។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឱ្យថា សពអាចជាករណីលោតទឹកធ្វើអត្តឃាតដែលគេប្រទះឃើញនៅស្ទឹងព្រៈពន្លា សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ។បន្ទាប់មកមានមន្ត្រីសុខាភិបាលនិងកម្លាំងនគរបាល កងរាជអាវុធហត្ថ បានចុះពិនិត្យសាកសព។អត្តឃាតជនឈ្មោះ អ៊ិន អុល ហៅវែង ភេទប្រុសអាយុ២៥ឆ្នាំបុគ្កលិកទឹកសុទ្ធស្នាក់នៅភូមិ.សង្កាត់ខាងលើទីកំណើតស្រុកក្រវ៉ាញខេត្តពោធិសាត់។
កាលពីថ្ងៃទី២០ ខែសីហាសាច់ញាតិបានដាក់ពាក្យបណ្តឹងពីករណីបាត់ខ្លួនសមត្ថកិច្ចក៏ជួយរក។រហូតដល់ថ្ងៃទី២២ ខែសីហា រកឃើញសពនៅខាងជើងស្ពានដែកផ្លូវរថភ្លើងប្រមាណ២០ម៉ែត្រក្នុងទឹកស្ទឹង។សមត្ថកិច្ចសន្និដ្ឋានថា អត្តឃាតជនលោតពីលើស្ពានដែកចូលទឹកស្ទឹងសម្លាប់ខ្លួនព្រោះវិបត្តិស្នេហា៕