ខេត្តព្រះសីហនុ៖កម្លាំងនគរបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២២ ខែសីហានេះបានបញ្ជូនជនសង្ស័យ៧នាក់ទៅតុលាការករណីលួចកាត់ខ្សែភ្លើងតាមទីសាធារណៈ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ៧នាក់-ឈ្មោះធឿនធារ៉ា អាយុ១៨ឆ្នាំ-ឈ្មោះ ពៅ សុងអាយុ ១៨ឆ្នាំ-ឈ្មោះ គុន គា អាយុ ១៨ឆ្នាំ-ឈ្មោះ សន ណាវ៉ីនអាយុ ២០ឆ្នាំ-ឈ្មោះ ស្រ៊ុន ស្រីនិច ភេទស្រីអាយុ ៣២ឆ្នាំ-ឈ្មោះ ឡេស ស៊ីណា អាយុ៣១ឆ្នាំ-ឈ្មោះ វ៉ាយ ពិសិដ្ឋ អាយុ២៩ឆ្នាំជនជាតិវៀតណាម។
ពួកគេមុខរបរមិនពិតប្រាកដស្នាក់នៅក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ។វត្ថុតាងដកហូតបាន-ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC-125បិទស្គុតពណ៌ទឹកក្រូចផ្លាកលេខ ព្រះសីហនុ1B-4442ជាមធ្យោបាយធ្វើសកម្មភាព-លួសស្ពាន់-សំបកខ្សែភ្លើង-កំណាត់ខ្សែភ្លើងមួយចំនួនដែលជាផលនៃអំពើលួច៕