ព័ត៌មានសន្តិសុខសង្គម

រកឃើញសពបុរសដែលធ្លាក់ពីលើក្បូន ចូលក្នុងទឹកស្ទឹងសំឡូត

បាត់ដំបង៖បុរសដែលធ្លាក់ពីលើក្បូនចូលទឹកស្ទឹងបាត់ខ្លួនរសៀលថ្ងៃទី២១នោះត្រូវកម្លាំងអន្ដរាគមន៍កង៥០២សហការរកឃើញសពនៅជាង១គីឡូម៉ែត្រពីកន្លែងកើតហេតុព្រឹកថ្ងៃទី២២ ខែសីហានេះ។
កម្លាំងក្នុងការរុករកបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ វុធ វង់អាយុ២១ឆ្នាំ បានបាត់ខ្លួននៅម្តុំស្ពានយោលតាតោក ភូមិតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសារទឹកមានសភាពហូរខ្លាំងបណ្ដាលឱ្យគួចក្បូនក្រឡាប់ចូលទៅក្នុងទឹកស្ទឹងបាត់ខ្លួននៅពេលធ្វើដំណើរ។សពត្រូវបានរកឃើញដោយរសាត់តាមទឹកហូរបណ្តោយស្ទឹងទៅក្រោមចម្ងាយប្រមាណ១.៥០០ម៉ែត្រ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២១ ខែសីហាមានបុរស២នាក់ម្នាក់ឈ្មោះប៊ូ ផល្លារួចផុតពីស្លាប់ និងម្នាក់ទៀតឈ្មោះវុធ វង់ អាយុ២១ឆ្នាំ បានបាត់ខ្លួនពេលជិះក្បូនត្រូវទឹកហូរគួចក្រឡាប់ក្នុងស្ទឹង។ រហូតដល់ថ្ងៃទី២២ខែសីហានេះត្រូវកងកម្លាំងសរុបប្រមាណ៤០នាក់បានសហការទើបរកសពឃើញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *