ព័ត៌មានសន្តិសុខសង្គម

ក្មេងតូច៣នាក់ លង់ទឹកស្លាប់ក្នុងស្ទឹង ពេលឪពុកម្ដាយមិននៅ

ភ្នំពេញ៖ពេលឪពុកម្តាយមិននៅផ្ទះព្រោះរវល់ទៅធ្វើបុណ្យញាតិជិតខាង ស្រាប់តែកូនប្រុសស្រី៣នាក់លង់ទឹកស្លាប់ក្នុងស្ទឹងព្រែកត្នោត។ ហេតុការណ៍នេះបានកើតឡើងនៅស្ទឹងព្រែកត្នោត ក្នុងភូមិអង្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោកាលពី រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
អ្មកភូមិបានឱ្យដឹងថា៖មុនកើតហេតុកុមារ៤នាក់បានបបួលគ្នាទៅរកត្រីនៅក្នុងស្ទឹងព្រែកត្នោត ។ខណ:ក្មេងប្រុសម្នាក់បានលង់លិចចូលក្នុងទឹកបាត់ក៏មានក្មេងប្រុសស្រីទាំង២នាក់ទៀតបានលង់តាមក្រោយ ។ ចំណែកក្មេងប្រុសម្នាក់ដែលនៅរស់បានរត់មកប្រាប់អ្នកភូមិឱ្យទៅជួយតែជាអកុសលក្មេងប្រុសស្រីទាំង៣នាក់បានស្លាប់បាត់ទៅហើយ។
សពកុមាររងគ្រោះទាំង៣នាក់ឈ្មោះ សៀ ស្រីនួន ភេទស្រី អាយុ៨ឆ្នាំសិស្ស ។ឈ្មោះ ប៉ាក់ សាវុធ ភេទប្រុស អាយុ៨ឆ្នាំសិស្ស, ឈ្មោះ លៀង ចិត្តា ភេទប្រុស អាយុ៨ឆ្នាំសិស្ស,កុមារទាំងបីស្នាក់នៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោជាមួយគ្នា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *