ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនក្រុមសង្ស័យ៤នាក់ ទៅតុលាការករណីជិះម៉ូតូដេញកាប់ប្លន់យកម៉ូតូ

តាកែវ៖កម្លាំងនគរបាលខេត្តតាកែវ ស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យបានចំនួន៤នាក់កាលពីរសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០២១និងត្រៀមបញ្ជូនទៅតុលាការករណីជិះម៉ូតូប្រដាប់ដោយដាវដេញកាប់ប្លន់យកម៉ូតូ ពីជនរងគ្រោះនៅត្រង់ផ្លូវជាតិលេខ៣ស្ថិតក្នុងភូមិចមពល ឃុំពពេល។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ សន មនោរម្យ ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិទីប៉ាត់ ឃុំជាងទងម៉ូតូម៉ាក អ៊ិចសិនទ័រពាក់ផ្លាកលេខ ភ្នំពេញ1AK 4671។សមត្ថកិច្ចបានបន្តថា៖ជនសង្ស័យមួយក្រុមផ្សេងទៀតបានលួចម៉ូតូ១គ្រឿងពណ៌ខៀវ គ្មានផ្លាកលេខពីជនរងគ្រោះឈ្មោះ ហេង ប្រុសពេជ្រអាយុ២៧ឆ្នាំ នៅភូមិអង្គតាសោម ឃុំអង្គតាសោម។
មន្ត្រីដដែលបានបន្តថា៖ករណីនេះកម្លាំងនគរបាលស្រុកត្រាំកក់ខេត្តតាកែវ សហការជាមួយកម្លាំងនគរបាលស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺបានចាប់ជនសង្ស័យចំនួន៤នាក់,ឈ្មោះ ព្រំ មួន អាយុ១៧ ឆ្នាំ,ឈ្មោះសោម៉េងអាយុ១៧ឆ្នាំ,ឈ្មោះ តុប ហុកអាយុ១៨ ឆ្នាំ,និងឈ្មោះ សួន បញ្ញាអាយុ ១៨ ឆ្នាំ។
កម្លាំងដកហូតសម្ភារវត្ថុតាងម៉ូតូចំនួន៣គ្រឿង ។បញ្ជាក់: វត្ថុតាងម៉ូតូ២គ្រឿងត្រូវបានប្រគល់ជូនទៅជនរងគ្រោះ ជាម្ចាស់ដើម ដើម្បីយកទៅប្រើប្រាស់វិញ ។បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងសមត្ថិច្ចត្រៀមបញ្ជូនទៅតុលការដើម្បីចាត់ការទៅតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *