ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ក្រុមលេងល្បែង០៨នាក់ មានអ្នកអន្តរាគមន៍សុំដោះលេង

កំពង់ស្ពឺ៖កម្លាំងនគរបាលស្រុកសំរោងទងបានចាប់ក្រុមញៀនល្បែងស៊ីសងមួយក្រុមមានមនុស្ស៨នាក់ក្នុងចំណោមច្រើននាក់ដែលបានរត់គេចខ្លួនពេលសមត្ថកិច្ចចុះទៅដល់។បង្ក្រាបស្ថិតក្នុងភូមិសន្តិភាពឃុំតាំងក្រូចស្រុកសំរោងទងខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
ប្រជាពលរដ្ឋបានឱ្យដឹងថា៖ក្រុមអ្នកញៀនល្បែងស៊ីសងអាប៉ោងនេះមានការប្រមូលផ្តុំគ្នារាល់ថ្ងៃគឺមិនគោរពវិធានការនៃរាជរដ្ឋាភិបាលបញ្ហាកូវីដ-១៩សោះឡើយ។ប្រភពដដែលបានឱ្យដឹងទៀតថា៖ក្រុមនេះមានអ្នកកាងបើកទីតាំងជាខ្នងបង្អែករត់ការលេង២៤លើ២៤ម៉ោង រហូតអ្នកភូមិខ្លះមិនហ៊ានទៅជិតផង។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា៖ជនសង្ស័យដែលចាប់ខ្លួន,ឈ្មោះ អ៊ុយសុផាតអាយុ៦៣ឆ្នាំ ,ឈ្មោ យ៉ង តាំង ភេទស្រី អាយុ៤០ឆ្នាំ,ឈ្មោះ ណេន នីអាយុ៤២ឆ្នាំ,ឈ្មោះ ម៉ី វីន ភេទស្រី អាយុ៤៣ឆ្នាំ,ឈ្មោះ សៀម ម៉េងអាយុ៤២ឆ្នាំ,ឈ្មោះ ង៉ែត សំណាងអាយុ៣៧,ឆ្នាំឈ្មោះ ប៉ឹម សារុនអាយុ៣៥ឆ្នាំ,និងឈ្មោះ ស៊ីម ថុងអាយុ៤១ឆ្នាំអ្នកទាំង៨ រស់នៅក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺ ។
ប្រជាពលរដ្ឋដដែលបានឱ្យដឹងទៀតថា៖ក្រោយការបង្ក្រាបភ្លាមៗមានការអន្តរាគមន៍សុំដោះលែងមនុស្សមួយចំនួន តែត្រូវបានបដិសេធន៍ដោយកម្លាំងដែលចុះបំពេញបេសកម្មផ្ទាល់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *