ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើបបុករបាំងថ្ម ខ្ទាតប៉ះម៉ូតូក្រឡាប់ផ្ងារកង់ មនុស្ស០៣នាក់រងរបស់ធ្ងន់

ភ្នំពេញ៖រថយន្តទំនើបបើកបុករបាំងថ្មចែកផ្លូវខ្ទាតទៅប៉ះម៉ូតូហើយក្រឡាប់ផ្ងារកង់បណ្តាលឱ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ត្រូវដឹកទៅសង្គ្រោះបន្ទាន់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម្តុំស្តុបទេពផនតាមផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោកកាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ ខែធ្នូ។ អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានបុរសចិនម្នាក់ជាមួយមិត្តភក្តិបើករថយន្តម៉ាកឡិចស៊ីសផ្លាកលេខភ្នំពេញ2BG 9960 តាមផ្លូវម៉ៅសេទុងក្នុងល្បឿនលឿន។រថយន្តក៏រេចង្កូតបុករបាំងថ្មចែកផ្លូវបាក់អស់៣កង់រួចខ្ទាតទៅប៉ះម៉ូតូស្គូពីជិះ៣នាក់បណ្តាលឱ្យរងរបួសធ្ងន់។
ចំណែករថយន្តក្រឡាប់ផ្ងារកង់ត្រូវបានប្រជាពលរដ្ឋជួយទាញមនុស្សចេញពីក្នុងរថយន្តហើយបន្ទាប់មកក៏គេចខ្លួនបាត់អស់។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ។រីឯរថយន្តបង្កសមត្ថកិច្ចយកទៅទុកនៅនគរបាលចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *