ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋចាប់ចោរ០២នាក់ ប្រគល់ឱ្យប៉ូលិសករណីឆក់ខ្សែកទម្ងន់៥ដំឡឹងពីបុរសម្នាក់

ភ្នំពេញ៖ប្រជាពលរដ្ឋបាននាំគ្នាំចាប់បានចោរ២នាក់ខណៈពេលចោរម្នាក់បានជិះម៉ូតូឆក់ខ្សែកពីបុរសម្នាក់មានទម្ងន់ចំនួន៥តម្លឹងពេលបុរសនោះកំពុងដើរបម្រុងចូលរថយន្តនៅផ្លូវលេខ១១១សង្កាត់បឹងព្រលឹត ខណ្ឌ៧មករាកាលពីវេលាម៉ោង១១ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១។

ប្រជាពលរដ្ឋបានឱ្យដឹងថា៖ប្ដីនិងប្រពន្ធបានជិះរថយន្តចុះទិញម្ហូបនៅផ្លូវ១១១។ពេលទិញទិញរួចក៏ដើរបម្រុងចូលរថយន្តវិញស្រាប់តែជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្មាស ពណ៌ខ្មៅ គ្មានផ្លាកលេខមកឆក់ខ្សែក ពីបុរសជាប្ដី ១ខ្សែទម្ងន់៥តម្លឹងបានសម្រេច។

ភ្លាមៗបុរសជាប្ដីបានទាញម៉ូតូជនសង្ស័យឱ្យដួល ហើយជនសង្ស័យបានរត់ចោលម៉ូតូ ទៅឡើងជិះជាមួយបក្ខពួកម្នាក់ជិះម៉ូតូម៉ាកscoopy ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IR-8476 ក៏ត្រូវបានប្រជាពលរដ្ឋចាប់បានទាំងពីរនាក់រួចប្រគល់ឱ្យប៉ូលីសប៉ុស្តិ៍។ក្រោយពេលកើតហេតុជនសង្ស័យត្រូវប៉ូលីសនាំខ្លួនទៅសួរនាំនៅប៉ុស្តិ៍បឹងព្រលឹត។ចំណែកខ្សែកជនរងគ្រោះត្រូវប្រគល់ជូនជនរងគ្រោះវិញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *