ព័ត៌មានសន្តិសុខសង្គម

ចាប់ជនម្នាក់ពីបទលួចគាស់បន្ទប់ស្ថានីយខ្សាយក្រុមហ៊ុន metfone យកខ្សែភ្លើង

កណ្ដាល៖កម្លាំងនគរបាលក្រុងតាខ្មៅកាលពីរំលងអធ្រាត្រចូលចូលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១បានចាប់ជនសង្ស័យម្នាក់ពីបទគាស់បន្ទប់ស្ថានីយ៍ផ្សាយក្រុមហ៊ុនមិត្តហ្វូនយកខ្សែភ្លើង។ករណីនេះនៅភូមិព្រែកសំរោង សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ឈ្មោះ មុត ច័ន្ទដារ៉ូ ភេទប្រុស អាយុ ៣៣ឆ្នាំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលជាបុគ្គលិកក្រុមហ៊ុនមិត្តហ្វូន។ជនសង្ស័យឈ្មោះសុខ រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំនៅភូមិក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវចាប់ខ្លួន។
វត្ថុតាងរបស់ជនល្មើសកូនសោឈុត៣,ទួណឺវីស២,កូនកន្ត្រៃ១,ទូរស័ព្ទ១គ្រឿង,POWER BANK១,ថង់ក្រណាត់១,ខ្សែភ្លើងសម្រាប់ភ្ជាប់ឧបករណ៍ស្ថានីយ៍មិត្តហ្វូនចំនួន ៧សរសៃរបស់ក្រុមហ៊ុនមិត្តហ្វូន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *