ស្វាយរៀង៖សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីចាប់រំលោភសេពសន្ថវៈប្អូនថ្លៃស្រីបានសម្រេចជាច្រើនលើក ហើយបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី១ ខែសីហានេះថា ជនសង្ស័យឈ្មោះ ចាន់ វ៉ាង អាយុ៣៨ឆ្នាំជាកម្មករសំណង់នៅភូមិតាបិប សង្កាត់/ក្រុងបាវិត ខេត្តស្វាយរៀង។រីឯស្ត្រីរងគ្រោះអាយុ១៩ឆ្នាំជាកម្មការិនីរោងចក្រនៅខេត្តព្រៃវែង ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួលក្នុងខេត្តស្វាយរៀង ។
មន្ត្រីដដែលបានឱ្យដឹងទៀតថា កាលពីយប់ថ្ងៃទី៣០ ខែកក្កដា នគរបាលប៉ុស្ដិ៍រដ្ឋបាលបាវិត បានទទួលបណ្តឹងពីជនរងគ្រោះបានប្តឹងចោទប្រកាន់លើជនសង្ស័យជាបងថ្លៃថា បានចាប់រំលោភសេពសន្ថវ:ទៅលើខ្លួននៅបន្ទប់ជួលមជ្ឈមណ្ឌលកម្សាន្ដបាវិត។
ក្រោយមកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ស្ត្រីរងគ្រោះបានបំភ្លឺថា ឈ្មោះ ចាន់ វ៉ាង ត្រូវជាបងថ្លៃបានចាប់រំលោភខ្លួនបានសម្រេច៤ដង ដោយបានគម្រាមធ្វើបាបលើរូបនាង ទើបនាងមិនហ៊ាននិយាយ។តែចុងក្រោយដោយទ្រាំមិនបាននូវអំពើថោកទាបរបស់បងថ្លៃក៏ប្តឹងតែម្តង។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនបានចាប់រំលោភប្អូនថ្លៃបានសម្រេចចំនួន៤លើកពិតប្រាកដមែន៕