ព័ត៌មានសន្តិសុខសង្គម

កំពុងបន្តនីតិវិធីស្ត្រីម្នាក់តាមខ្លួនជាព្រះម៉ែ និយាយប៉ះពាល់កិត្តិយស បណ្ឌិត ហ៊ុន ម៉ាណែត

 

ភ្នំពេញ៖សមត្ថកិច្ចបានឃាត់ខ្លួន និងកំពុងបន្តនីតិវិធីលើស្ត្រីម្នាក់ដែលតាំងខ្លួនជាព្រះម៉ែ និយាយផ្ទាល់តាម TikTok ធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត។
មន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីសង្ស័យឈ្មោះ ភី អ៊ូក នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យត្រូវបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៣។ការឃាត់ខ្លួនស្រ្តីរូបនេះដោយកម្លាំងនគរបាលផ្នែកសន្ដិសុខរាជធានីភ្នំពេញយកទៅអនុវត្តតាមច្បាប់។
ប្រភពដដែលបានបន្តថា ស្រ្តីរូបនេះពាក់ព័ន្ធពីបទញុះញង់ បង្កឱ្យមានភាពវឹកវរប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថមន្ត្រីរាជការសាធារណៈ។ក្នុងនោះតាំងខ្លួនជាព្រះម៉ែ និយាយផ្ទាល់តាមTikTok ធ្វើឱ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់បណ្ឌិត ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រីនៃកម្ពុជា។បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនស្ត្រីរូបនេះទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងកំពុងបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *