ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរចាប់ផាកពិន័យបុរស២នាក់ ម្នាក់ៗ៣លានរៀលករណីបំពានបម្រាមការបិទខ្ទប់

បាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០២១បានចាប់ផាកពិន័យបុរស២នាក់ក្នុងម្នាក់ៗ៣លានរៀលករណីបំពានបំរាមបិទខ្ទប់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ការចាប់អ្នកបើកបររថយន្តពីរគ្រឿងនេះនៅភូមិដូនអោកឃុំល្វាស្រកបវេលដែលជាគោលដៅសមត្ថកិច្ចហាមឃាត់ឆ្លងកាត់ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ។

មន្ត្រីខេត្តបាត់ដំបងបានឱ្យដឹងថា៖កម្លាំងនគរបាលផែនជំនាញសហការនិងមន្រ្តីនៃមន្ទីរសុខាភិបាលខេត្តចុះអនុវត្តវិធានការផាកពិន័យលើបុរស២នាក់ដែលបានល្មើសនឹងវិធានការហាមឃាត់។មន្ត្រីដដែលបានបញ្ជាក់ថា៖គោលដៅខាងលើមានអ្នកអ្នកបើកបររថយន្តចំនួន២គ្រឿងមានទិសដៅពីខេត្តបន្ទាយមានជ័យប៉ងជ្រៀតចូលខេត្តបាត់ដំបងដែលរថយន្តទាំងពីរគ្រឿងនេះ បានបើកគេចពីគោលដៅត្រួតពិនិត្យលើផ្លូវជាតិលេខ៥រួចឆ្ពោះចូលតាមផ្លូវតូចៗ ។

សមត្ថកិច្ចបានឱ្យដឹងថា៖អ្នកបើកបរទាំងពីរនាក់៖ឈ្មោះវិញយូស៊ីនអាយុ៣៤ឆ្នាំរស់នៅឃុំវត្តតាមឹមស្រុកសង្កែខេត្តបាត់ដំបងនិងឈ្មោះដោកដាំអាយុ៣៩ឆ្នាំរស់នៅភូមិសុភី១សង្កាត់រតនៈក្រុងបាត់ដំបង។នៅពេលនេះអ្នកបើកបររថយន្តដែលល្មើសនឹងវិធានការហាមឃាត់ត្រូវផាកពិន័យអន្តរការណ៍ក្នុងម្នាក់ៗចំនួន៣.០០០.០០០រៀល។
បន្ទាប់ពីពិន័យ រួច អ្នកទាំងពីរនៅបន្តធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលកំណត់រយៈ១៤ថ្ងៃទើបឱ្យត្រឡប់ទៅលំនៅស្ថានវិញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *