ព័ត៌មានសន្តិសុខសង្គម

រថយន្តស៊ីទែនប្រេងក្រុមហ៊ុនLHRក្រឡាប់ ពេលបើកបរបង្កឱ្យ តែកុងស្លាប់ ឯព្រូរថយន្ដរងរបួស

ព្រះសីហនុ៖គ្រោះថ្នាក់ចរាចរណ៍បង្កឡើងខ្លួនឯងពេលកំពុងបើកបរដោយរថយន្តស៊ីទែនប្រេងរបស់ក្រុមហ៊ុនLHRបានក្រឡាប់បណ្តាលឱ្យអ្នកបើកបរស្លាប់និងអ្នករួមដំណើរម្នាក់(ព្រូ)រងរបួស។ហេតុការណ៍នេះនៅម្តុំអូរថ្មភូមិឫទ្ធី២ឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖សពឈ្មោះនីសុខលីមអាយុ២៧ឆ្នាំនៅភូមិក្រាំងមេម៉ាយ ឃុំព្រះបាទស្រុកស្ទឹងត្រែងខេត្តស្ទឹងត្រែង។ព្រូរថយន្តឈ្មោះនីសុខលីអាយុ៣០ឆ្នាំនៅជាមួយគ្នា។រថយន្តម៉ាកនីសាន់សណ្តោងរឺម៉កផ្លាកលេខភ.ពលេខ3A2015ក្នុងស៊ីទែនអត់មានប្រេងទេ។មូលហេតុមេឃភ្លៀងខ្លាំងមើលផ្លូវមិនច្បាស់រេចង្កូតមកស្តាំធ្លាក់ផ្លូវក្រឡាប់តែម្តង៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *