ព័ត៌មានសន្តិសុខសង្គម

ប្រទះឃើញសពមិនស្គាល់អត្តសញ្ញាណ អណ្តែតលើទឹកទន្លេ

ភ្នំពេញ៖ភាពភ្ញាក់ផ្អើលនៅម្តុំមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី៥ ខែមេសាដែលពលរដ្ឋឃើញសពបុរសម្នាក់អណ្តែតលើទឹកទន្លេ។
អ្នកដំណើរបានឱ្យដឹងថា មានសាកសពបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ បានអណ្តែតទឹកទន្លេ បង្កឱ្យមានការភ្ញាក់ផ្អើល។ក្រោយមកអាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យ និងបានស្រង់សពយកមកដាក់លើគោក ដើម្បីធ្វើកោសល្យវិច្ច័យ។
សាកសពខាងលើសមត្ថកិច្ចមិនទាន់ដឹងថា ស្លាប់ដោយសារអ្វីនោះនៅឡើយទេ។ខណ: មន្រ្តីជំនាញផ្នែកបច្ចេកទេសកោសល្យវិច្ច័យ កំពុងត្រួតពិនិត្យ ដើម្បីរកមូលហេតុនៃការស្លាប់របស់ បុរសនេះ។សពមានអាយុហែលជាង៣០ ឆ្នាំសម្បុរស ស្លៀកខោជើងវែងប្រផេះ និងពាក់ខ្សែក្រវ៉ាត់ពណ៌ខ្មៅ ។
សមត្ថកិច្ចបានអំពាវនាវដល់ពលរដ្ឋ ដែលមានសមាជិកគ្រួសារដូចមានភិនភាគខាងលើបាត់ខ្លួនសូមមកពិនិត្យមើលនៅ ម្តុំមាត់ទន្លេ ទល់មុខផ្សារកណ្តាល ក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *