Uncategorized

ល់ោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានថ្លែងនូវការកោតសរសើរ ដល់លោក លោកស្រី ថ្នាក់ដឹកនាំ កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះស្នងការដ្ឋានទាំងអស់ ដែលបានប្រឹងប្រែង និងបំពេញបេសកម្ម ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលមកលេងកំសាន្តក្នុងឱកាសប្រារព្ធពិធីបុណ្យអុំទូកក្នុងខេត្តបន្ទាយបន្ទាយកន្លងមក។

ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងការយាមល្បាត វេនប្រចាំបញ្ជា ការការពារ សន្តិសុខ សុវត្ថិភាពសង្គម, គោរពវិន័យ និងពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងយុត្តិធម៌៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *