ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបង្ក្រាបនិងរឹបអស់គ្រឿងចក្រមួយគ្រឿង ជាមួយរថយន្តមួយគ្រឿងពីក្រុមហ៊ុនរ៉ែត្បូងខុសច្បាប់នៅស្រុកបរកែវ

ខេត្តរតនគិរី៖ គ្រឿងចក្ររុញដីមួយគ្រឿងនិងរថយន្តមួយគ្រឿងដែលក្រុមឈ្មួញជាច្រើននាក់បានប្រើប្រាស់ជាមធ្យោបាយសម្រាប់ជីកត្បូងនោះត្រូវបានកម្លាំងនគរបាលស្រុកបរកែវបនចុះបង្ក្រាបនិងរឹបអូសយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំឡាមិញ។
ការចុះបង្ក្រាបគ្រឿងចក្រឈូសលុបរណ្តៅត្បូងនិងរថយន្តមួយគ្រឿងជាមួយគញរឿងចក្រផងនោះកម្លាំងសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៤ក្នុងបរិវេណដីចម្ការកៅស៊ូមួយស្ថិតក្នុងភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវខេត្តរតនគិរីកាលពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៤។
ការបង្ក្រាបនេះដែរគឺយោងតាមបណ្តឹងរបស់ប្រជាពលរដ្ឋដាក់ចូលទៅស្ថាប័ន អយ្យការអមសាលាដំបូងខេត្ត ហើយក៏ឈានដល់មានការបង្ក្រាបតែម្តង។ករណីនេះ ដឹកនាំដោយលោក មុត សម្បុត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ពេលកម្លាំងចុះដល់ទីតាំងជីកត្បូងខាងលើនេះកម្លាំងកម្មករក៏បាននាំគ្នារត់ប្រសេចប្រសាចអស់ ដោយបន្សល់ទុកនូវគ្រឿងចក្ររុញដីលុបរណ្តៅត្បូងមួយគ្រឿងនិងរថយន្តដឹកដីរ៉ែមួយគ្រឿង។
ទីតាំងបង្ក្រាបនេះកន្លងទៅខាងសារព័ត៌មានក៏ធ្លាប់បានចុះផ្សាយរួចផងដែរ។ តែហាក់មិនដែលឃើញមានសមត្ថកិច្ចឬអាជ្ញាធរចុះបង្ក្រាបនោះទេ។ ទើបតែពេលនេះមានប្រជាពលរដ្ឋធ្វើការប្តឹងចូលស្ថាប័តុាការក៏មានការចុះបង្ក្រាបបែបតែម្តង។
ប្រជាពលរដ្ឋរស់នៅទីនោះក៏បានសំណូមពរផងដែរដល់អភិបាលខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់សុំឲ្យជួយយកចិត្តទុកដាក់ក្នុងការទប់ស្កាត់រាល់ការប្រព្រឹត្តបទល្មើសធនធានរ៉ែដោយខុសច្បាប់នោះផង ព្រោះមានក្រុមឈ្មួញខិលខូចជាច្រើននាក់ដែលតែងតែលួចចូលឆ្មក់ធ្វើសកម្មភាពជីករ៉ែត្បូងដោយអនាធិបតេយ្យតាមទីតាំងជាច្រើនក្នុងទឹកដីនៃស្រុកបរកែវខេត្តរតនគិរីនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *