ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនបុរស០២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ផ្លាកលេខម៉ូតូក្លែងក្លាយ

ភ្នំពេញ៖បុរស២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ផ្លាកលេខម៉ូតូក្លែងក្លាយត្រូវសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌទួលគោកបានខាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់ផ្លាកលេខម៉ូតូក្លែងក្លាយ។
លោកវរសេនីយ៍ឯក ស៉ឹមពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា៖ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទ៖ ប្រើប្រាស់ឯកសារសាធារណៈក្លែងដោយ ប្រើប្រាស់ម៉ូតូពាក់ផ្លាកលេខក្លែងក្លាយ) កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ប្រព្រឹត្តនៅបណ្តោយផ្លូវលេខ១៦០ ក្រុមទី១៧ ភូមិ០៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីពេញ ។
លោកអធិការបានឱ្យដឹងទៀតថា ជនសង្ស័យទី១-ឈ្មោះ ផល សៀន ហៅ សៀន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ហៅម៉ូយលក់និងបញ្ចាំម៉ូតូ ស្នាក់នៅផ្លូវបេតុង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនិង-ឈ្មោះ ស មុន្នី ហៅ មុន្នី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ហៅម៉ូយលក់និងបញ្ចាំម៉ូតូ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំឃុំត្រាចទង ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ។វត្ថុតាងចាប់បានម៉ូតូចំនួន២គ្រឿង ទី១-ម៉ាក HONDA SCOOPY ពណ៌ស ស៊េរីឆ្នាំ២០២១ផ្លាកលេខ ភ្នំពេញ 1IM-2745 មានលេខតួនិងម៉ាស៊ីន: 3206721 (ពាក់ផ្លាកលេខមិនប្រក្រតី) និងទី២-ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JC-5174 មានលេខតួនិងលេខម៉ាស៊ីន: 6311073 (ពាក់ផ្លាកលេខមិនប្រក្រតី) ។បច្ចុប្បន្នជនសង្ស័យចំនួន២នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *