ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលស្រុកមោងឬស្សីចាប់ក្រុមក្មេងទំនើង០៣នាក់ ករណីធ្វើកម្មភាពកាប់យុវជនម្នាក់ឲ្យរងរបួសធ្ងន់ និងលួចយកផ្លាកលេខម៉ូតូ

ខេត្តបាត់ដំបង៖កម្លាំងនគរបាលស្រុកមោងឬស្សីបានចាប់ក្រុមក្មេងទំនើង៣នាក់ ករណីប្រើកាំបិតកាប់យុវជនម្នាក់ឱ្យរងរបួសធ្ងន់ និងលួចយកផ្លាកលេខម៉ូតូ។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា៖លោកវរសេនីយ៍ឯកសគឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងជំនាញចុះបង្រ្កាប និងឃាត់ខ្លួនជនស័ង្សយចំនួន៣នាក់ នាំមកកាន់អធិការដ្ឋាន ដេីម្បីសាកសួរតាមនីតិវិធី។ បន្ទាប់ពីពួកគេបានធ្វេីសកម្មភាពបង្កហិង្សាលើអ្នកដទៃ កាលពីនៅថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២៤។
ជនសង្ស័យចំនួន ០៣នាក់១-ឈ្មោះ ម៉ៃ សុផាន់ណា ហៅបឹប ភេទប្រុស រស់នៅភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។២-ឈ្មោះ ញ៉ាញ់ ដែន ភេទប្រុស រស់នៅភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។៣-ឈ្មោះ កុសល្យឧត្ដម ភេទប្រុស រស់ នៅភូមិ បឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យមាន៖១-ម៉ូតូ២គ្រឿង (ម៉ាកហុងដាទ្រីមសេ១២៥ C125 ពណ៌ខ្មៅសេរីឆ្នាំ 2017ផ្លាកលេខ បាត់ដំបង 1AA- 9580 និងម៉ាកហុងដាទ្រីម C125 ពណ៌ខ្មៅសេរីឆ្នាំ2021ផ្លាកលេខ បាត់ដំបង 1AM-8328-កាំបិតកែច្នៃ០១ដើម៣-ផ្លាកលេខម៉ូតូបាត់ដំបង1AI-5381ចំនួន១ (ជារបស់ម៉ូតូជនរងគ្រោះ )។
គួរបញ្ជាក់ថា មូលហេតុនៃការឃាត់ខ្លួននេះ គឺកាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង២២និង០៥ នាទី ស្ថិតក្នុងក្រុមទី០១ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី លួចដោយមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា មួយបានកើតឡើងប្រព្រឹត្តដោយជនសង្ស័យមានគ្នា៥នាក់ជិះម៉ូតូ០២គ្រឿង ហើយបានប្រើកាំបិតកាប់ទៅលេីជនរងគ្រោះឈ្មោះសិន វិ សាល ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ខណៈជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដាទ្រី សេរីឆ្នាំ2020 ពាក់ផ្លាកលេខបាត់ដំបង 1AI- 53 81 វិលត្រឡប់ពីស្រុកមោងឫស្សីទៅលំនៅស្ថានវិញ បណ្ដាលឱ្យរងរបួសធ្ងន់ហើយក្រុមជនសង្ស័យក៏បានកាប់លួចយកស្លាកលេខម៉ូតូរបស់ជនរងគ្រោះនាំគ្នាជិះគេចខ្លួន បាត។
ក្រោយកេើតហេតុ ជនរងគ្រោះត្រូវបានប្តឹងហើយសមត្ថកិច្ចក៏នាំទៅសង្រ្គោះនៅមន្ទីរពេទ្យបច្ចុប្បន្នជនសង្ស័យចំនួន៣នាក់ កំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *