Uncategorized

ឯកឧត្តម ជា សុមេធី អញ្ជើញចុះពិនិត្យមើលស្ថានភាពមណ្ឌលសុំចតក្រុងប៉ោយប៉ែត

 

បន្ទាយមានជ័យ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពមណ្ឌលសំចតក្រុងប៉ោយប៉ែត ដើម្បីបានសាកសួរសុខទុក្ខបុគ្គលិកបម្រើការងារក៏ដូចជាបងប្អូនជនរងគ្រោះដែលកំពុងស្នាក់នៅទីនេះផងដែរ ដោយបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែល សម្តេចតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច។

នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានផ្ដាំផ្ញើដល់ប្អូនៗ ក្មួយៗ ទាំងអស់ឱ្យខិតខំរៀនសូត្រ ក្រេបជញ្ជក់យកចំណេះជំនាញ ដើម្បីយកទៅប្រើប្រាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតក្រោយពីចាកចេញពីមណ្ឌលនេះទៅ ព្រមទាំងបានផ្តល់នូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់មណ្ឌល និងបងប្អូនដែលកំពុងស្នាក់នៅសិក្សារៀនសូត្រជំនាញវិជ្ជាជីវៈនៅទីនេះផងដែរ។

សូមជម្រាបជូនថា មជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះក្រុងប៉ោយប៉ែតបានចាប់ផ្ដើមដំណើរការកាលពីចុងឆ្នាំ២០២៣ ដោយទទួលជនរងគ្រោះ និងងាយរងគ្រោះទាំងក្នុង និងក្រៅប្រទេសយកមកថែទាំ និងបង្រៀននូវមុខជំនាញវិជ្ជាជីវៈចំនួន៥ រួមមាន កាត់ដេរ សាឡន ចុងភៅ អគ្គិសនី និងម៉ាស៊ីនត្រជាក់ជាដើម ដែលមានរយៈពេលចាប់ពី៣ ទៅ៦ខែ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *