សៀមរាប ៖ ថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់ពង្រាយកម្លាំងឈរជើងតាមបណ្តាគោលដៅសំខាន់ៗ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ការពារធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រតិភូជាន់ខ្ពស់ថ្នាក់ឧបនាយករដ្ឋមន្រ្តី របស់ប្រទេសអ៊ុយក្រែនដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ៕