Uncategorized

កម្លាំងជំនាញជលផលបានចុះកាប់បំផ្លាញឧបករណ៍នេសាទខុសច្បាប់ និងលេងត្រីចូលទន្លេវិញចំនួន៤៥គីឡូក្រាម

 

ខេត្តពោធិ៍សាត់ ៖កម្លាំងចំនាញជលផលខេត្តសហការរួមមាន៖លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់បានបានឱ្យដឹងថាកម្លាំងបានសហការជាមយយ ផ្នែករដ្ឋបាលជលផលរាំងទិល សង្កាត់រដ្ឋបាលជលផលបាកាន កងរាជអាវុធហត្ថខេត្តចចាមយយយោធាខេត្ត=បរិស្ថាននិងប៉ុស្តិ៍រដ្ឋបាលនគរបាលនបានចុះពិនិត្យ ស្រាវជ្រាវ និងបង្រ្កាប ឧបករណ៍នេសាទខុសច្បាប់ចាប់ត្រមាន៖របាំងសាច់អួន និងស្បៃមុងខុសច្បាប់ស្ដីពីជលផល ដោយបំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាំងប្រវែងចំនួន២៨០០ម៉ែត្រ និងចាក់លែងត្រីមួយចំនួន៣៥ចូលបឹងទន្លេសាបវិញក្នុងរដូវបិតនេសាទដើម្បីឱ្យត្រីពងកូន នេះបើតាមការបញ្ជាក់ពីលោក ភុំ វិមល ។លោកនលោក នាយខណ្ឌរដ្ឋបាលជលផលឲ្យដឹងតៀតថា រយៈពេល២ថ្ងៃកន្លងទៅនេះ កម្លាំងសហការអនុវត្តបានលទ្ធផល នៅចំណុចមុខព្រែកក្បាលតោល រហូតដល់ចំណុចក្បាលជ្រោយដោះក្រមុំ ស្ថិតនៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ លទ្ធផលៈ បំផ្លាញឧបករណ៍ចាប់ត្រី(ច្បរ)ចំនួន០៨ខ្សែ ស្មើនឹងប្រវែងចំនួន១៦០០ម៉ែត្រ លូកងស្បៃមុងចំនួន២៦មាត់ បង្គោលចម្រឹងចំនួន២៨០ដើម និងចាក់លែងត្រីចំរុះល្អិតៗទម្ងន់ចំនួន២០គីឡូក្រាមផងដែរ ។លោក ឲ្យដឹងទៀតថា ក្នុងនោះចាប់បន្តពីចំណុចក្បាលជ្រោយដោះក្រមុំ រហូតដល់ចំណុចមុខព្រែកក្រ ស្ថិតនៅភូមិព្រែកក្រដដែក ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ លទ្ធផលៈ បំផ្លាញឧបករណ៍ចាប់ត្រីចំនួន០៦ខ្សែ ស្មើនឹងប្រវែងចំនួន១២៥០ម៉ែត្រ ក្បាល(បរ)ចំនួន០៦គ្រឿង បង្គោលចម្រឹងចំនួន៣២០ដើម និងចាក់លែងត្រីចំរុះល្អិតៗចូលក្នុងទឹកបឹងទន្លេសាបវិញចំនួន១៥គីឡូក្រាមថែមទៀត ។
លោក បញ្ជាក់បន្ថែមបន្តទៀតថា រដូវនេះជារដូវបិទនេសាទ ត្រីចេញពីកន្លែងអភិរក្សជលផល ដើម្បីរកតំបន់នានាពងកូន ដូច្នេះយើងត្រូវសហការគ្នារុះរើ និងបង្រ្កាបរបាំងសាច់អួន និងស្បៃមុងដែលនៅសេះសល់ទាល់តែអស់ ។
បញ្ហាខាងលើ អ្នកសារព័ត៌មានយើងនឹងបន្តឃ្លាំមើលបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *