———
បាត់ដំបង÷នៅរសៀលថ្ងៃសុក្រ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះលោកឧត្តមសេនីយ៍ត្រី សាត គឹម សានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុងពិធីដុតបំផ្លាញចោ ល នូវស្លាបមាន់និងសាច់មាន់ខូចគុណភាពចំនួន ២៤៩ កេស ស្មើនឹង ២,៩៨៨ គីឡូក្រាម នៅ ទី តាំងចាក់សំរាមស្ថិតក្នុងភូមិសាស្ត្រ ភូមិអូរមុន្នី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ការដុតបំផ្លាញចោលស្លាបមាន់និងសាច់មាន់ខូចគុណភាពនាពេលនេះស្ថិតក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងដោយមានការចូលរួមពីមន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្តបា ត់ដំបង។
សូមជម្រាបជូនថា ស្លាបមាន់និងសាច់មាន់ខូចគុណភាពដែលត្រូវបានដុតបំផ្លាញចោលនាពេលនេះ ត្រូវបានឈ្មួញដឹកឆ្លងកាត់ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ហេីយត្រូវបានសមត្ថកិច្ចនគរបាលធ្វេីការបង្រ្កាបបាន៕