ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកគ្នាដួលខ្ទាតមនុស្សចូលក្រោមកង់រថយន្តធំ កិនស្លាប់២នាក់

 

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងម៉ូតូបុកជាមួយម៉ូតូ ដួលខ្ទាតមនុស្សចូលក្រោមកង់រថយន្តធំដឹកទំនិញ បណ្តាលឱ្យកិនស្លាប់២នាក់ទាំងសងខាង។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ៤ មុខវត្តកំបូល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា។

សមត្ថកិច្ចប្រចាំគោលដៅបានឱ្យដឹងថា បុរសបាត់បង់ជីវិតនៅនឹងកន្លែងឈ្មោះ លីសុភ័ក្រ អាយុ២៥ឆ្នាំជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលជិតកន្លែងកើតហេតុ។ស្រុកកំណើតភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង។ជនរងគ្រោះជិះម៉ូតូម៉ាកឡេត ផ្លាកលេខព្រៃវែង1P-5452។
ភាគីម្ខាងទៀតបានស្លាប់នៅមន្ទីរពេទ្យព្រះកុសុមៈឈ្មោះ គង់ ពេជ្រ អាយុ២១ឆ្នាំ នៅភូមិព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជិះម៉ូតូម៉ាកស្កុបពីផ្លាកលេខ ភ្នំពេញ1KF-2326។ចំណែករថយន្តម៉ាកនីសាន់ធុនធំដឹកទំនិញ ផ្លាកស្លាកលេខភ្នំពេញ 3B-2799 ក្រោយពីកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់។

បន្ទាប់មកសពត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តកំបូល ហើយបានទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីមកនាំយកទៅធ្វើបុណ្យ។ រីឯរថយន្តនិងម៉ូតូ២គ្រឿងយកទៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *