ព័ត៌មានជាតិ

នាំគ្នាទៅបង់សម្លាញ់ក្នុងស្ទឹង ស្រាប់តែជាប់ក្រពើ១ក្បាល

 

បន្ទាយមានជ័យ៖អ្នកភូមិបាននាំគ្នាទៅបង់សំណាញ់ ក្នុងស្ទឹងស្រាប់តែជាប់ក្រពើមួយក្បាល ទម្ងន់ប្រមាណ៦គីឡូក្រាម។ភាពភ្ញាក់ផ្អើលស្ថិតក្នុងស្ទឹងភ្នៀតភូមិថ្មី សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៣។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា បុរសបង់សំណាញ់ជាប់កូនក្រពើឈ្មោះ ជីម លី អាយុ២៦ឆ្នាំ នៅភូមិសង្កាត់ខាងលើ។មុនមានករណីនេះបងប្អូនក្នុងភូមិ៥-៦នាក់បាននាំគ្នាជិះទូកទៅបង់សំណាញ់នៅស្ទឹងភ្នៀត។ពេលបង់សំណាញ់រួចស្រាវមកវិញក៏ជាប់កូនក្រពើមួយក្បាលបង្កឱ្យភ័យព្រលឹងចុងសក់។

មន្ត្រីដដែលបានបន្តថា ក្រពើដែលអ្នកភូមិបង់សំណាញ់ជាប់នេះមានទម្ងន់ប្រមាណ៦គីឡូក្រាមអាចជាក្រពើរួចចេញពីអាងចិញ្ចឹមណាមួយ កាលពីទឹកជនលិចកាលពីឆ្នាំ២០២២កន្លងទៅ ដែលក្រពើបានរួចចេញពីអាងហើយចូលក្នុងស្ទឹងភ្នៀតនេះ។

អាជ្ញាធរក៏មានការព្រួយបារម្ភ ក្រោយពីបង់សំណាញ់ជាប់ក្រពើបែបនេះ។ព្រោះកូនចៅប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងភ្នៀត តែងចុះលេងទឹកអាចកើតមានគ្រោះថ្នាក់ជាយថហេតុព និងសូមឱ្យមានការប្រុងប្រយ័ត្ន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *