ព័ត៌មានជាតិ

ខួប៤៣ ឆ្នាំ ១៩៧៩ដល់ ២០២២មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិចុះសួរសុខទុក្ខកងទ័ព

 

ព្រះវិហារ៖នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានដឹកនាំប្រតិភូ ចុះជួបសំណេះសំណាល សាកសួរសុខទុកនាយទាហាន នាយទាហានរង ក្នុងឱកាសអបអរសាទរអនុស្សាវរីយ៍ ខួប៤៣ឆ្នាំ ១៩៧៩-២០២២ ។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតក្នុងភូមិ មរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នាយឧត្តមសេនីយ៍ នាង ផាត បានថ្លែងការកោតសរសើរ កងពលតូចអន្តរាគមន៍លេខ៨ ដែលបានអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក បានយ៉ាងល្អប្រសើរ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *