ព័ត៌មានសន្តិសុខសង្គម

កំពុងតាមចាប់ឃាតករ ចាក់សម្លាប់ស្ត្រីសង្សារ រួចរត់គេចខ្លួនបាត់

ខេត្តព្រះសីហនុ៖ស្ត្រីកម្មការីនីម្នាក់ត្រូវឃាតកជាសង្សារបានចាក់សម្លាប់យ៉ាងព្រៃផ្សៃ ហើយបានរត់គេចខ្លួនបាត់ត្រូវសមត្ថកិច្ចកំពុងតាមចាប់ខ្លួន។
ហេតុការណ៍ដ៏រន្ធត់នោះបង្កការភ្ញាក់ផ្អើលក្រោយប្រទះឃើញសាកសពនៅច្រកទ្វារផ្លូវចូល រោងចក្របេវឈីវើ ក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ក្នុងឃុំជើងគោ ស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពីម៉ោង១១យប់ថ្ងៃ១ ខែមីនា។
មន្ត្រីជំនាញបានឱ្យដឹងថា ជនសង្ស័យត្រូវបានស្គាល់អត្តសញ្ញាណហើយ ឈ្មោះឡូត ម៉ុក អាយុ៣១ឆ្នាំជាកម្មកររោងចក្រ។កន្លែងកំណើត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ជនសង្ស័យ បានប្រើកាំបិតចុងស្រួច ចាក់ទៅលើស្ត្រីរងគ្រោះឈ្មោះសៀក ស៊ាវឡី អាយុ២២ឆ្នាំជាកម្មការនីរោងចក្រ។កន្លែងកំណើត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ស្នាក់នៅភូមិ ឃុំខាងលើ។
ក្រោយកើតហេតុក្រុមជំនាញបានចុះពិនិត្យឃើញលើសាកសពត្រូវជនល្មើសចាក់ចំត្រង់ក្រោមក្លៀកខាងឆ្វេងមួយកាំបិត បណ្តាលឱ្យនាងស្លាប់នៅនឹងកន្លែង ក្រោយពេលស្ត្រីរងគ្រោះចេញពីធ្វើការថែមម៉ោង។បន្ទាប់មកជនដៃដល់បានរត់គេចខ្លួនត្រូវសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណរួចហើយនោះកំពុងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *