ព័ត៌មានសន្តិសុខសង្គម

អ្នកចម្រៀង បើករថយន្តទំនើបបុកថ្មគល់ស្ពានអាកាស ខ្ទេចផ្នែកខាងមុខ

ភ្នំពេញ៖អ្នកចម្រៀងជើងចាស់ដ៏ល្បីម្នាក់ បានបើករថយន្តម៉ាកLexusRX330 យ៉ាងលឿនទៅបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់ ធ្វើឱ្យរថយន្តខួចខ្ទេចខាងមុខទាំងស្រុង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីរំលងអធ្រាត្រចូលថ្ងៃទី២ ខែមីនា។ អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាក Lexus RX330 ផ្លាកលេខភ្នំពេញ 2BF-7616 បើកបរដោយអ្នកចម្រៀងជើងចាស់ម្នាក់ឈ្មោះ ណយ វណ្ណា តាមមហាវិថីព្រះនរោត្តមពីជើងទៅត្បូងក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើរថយន្តបានរេចង្កូតបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់ ពេញទំហឹង បណ្ដាលឱ្យរថយន្តខូចខ្ទេចមួយកំណត់មុខ។តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។
បន្ទាប់ពីជួបគ្រោះថ្នាក់លោកពូ ណយ វណ្ណាត្រូវបានក្រុមគ្រួសារដឹកយកចេញពីកន្លែងកើតហេតុ។ចំណែករថយន្តត្រូវសមត្ថកិច្ចយកទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយពេលក្រោយ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *