ព័ត៌មានសន្តិសុខសង្គម

ផ្ទុះអាវុធ៣គ្រាប់ អះអាងថា បង្រ្កាបគ្រឿងញៀន ធ្វើឲ្យពលរដ្ឋម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖មានករណីផ្ទុះអាវុធចំនួន៣គ្រាប់ពីក្រុមស្លៀកពាក់ស៊ីវិល ដោយអះអាងថាជាកម្លាំងអគ្គស្នងការនគរបាលជាតិបង្ក្រាបបទល្មើសគ្រឿងញៀន បណ្តាលឱ្យពលរដ្ឋម្នាក់រងរបួសធ្ងន់។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា មានក្រុមស្លៀកស៊ីវិលបានអះអាងថា ជាសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបាញ់ចំនួន៣គ្រាប់ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ហើយពួកគេនាំគ្នាជិះរថយន្តគេចខ្លួនបាត់អស់។ហេតុការណ៍នោះបានកើតឡើងនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១ ខែមីនា។ជនរងគ្រោះឈ្មោះ មុំ សុខមៀន អាយុ២៨ឆ្នាំមុខរបរដើរទិញលក់អេតចាយ។
មន្ត្រីដដែលបានបន្តថា ការផ្ទុះអាវុធខាងលើពីកម្លាំងនៃមន្ទីរប្រឆាំងគ្រឿងអគ្គស្នងការដ្ឋាននគរបាលជាតិ បណ្តាលឱ្យពលរដ្ឋម្នាក់រងរបួសធ្ងន់ធ្ងរ។ប៉ុន្តែប្រភពនោះមិនបានបញ្ជាក់ថា មុនឈានការផ្ទុះអាវុធនេះផ្តើមចេញពីការបង្ក្រាបករណីអ្វីនោះទេគឺគ្រាន់ឱ្យដឹងថា បានកំណត់អត្តសញ្ញាណនិងសមត្ថកិច្ចដែលបានផ្ទុះអាវុធអស់ហើយ។
ក្រោយមកកម្លាំងជំនាញកំពុងពិនិត្យកន្លែងកើតហេតុ និងសាកសួរប្រជាពលរដ្ឋប្រមូលព័ត៌មានបន្ថែមជុំវិញករណីខាងលើដើម្បីកំណត់មុខសញ្ញាឱ្យកាន់តែច្បាស់ដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *