(ភ្នំពេញ) នៅដើមឆ្នាំ២០២៣នេះ តាមរយៈទំព័រហ្វេបុក «ហ៊ុន ជា ដើម្បីខ្មែរ » បានបង្ហោះរូបមួយសន្លឹក ដោយមានរូប លោក ឧត្តមសេនីយ៍ឯក ហ៊ុន ជា និងស្ត្រីម្នាក់រហូតដល់សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវជាពូបង្កើត មានការងឿងឆ្ងល់ រហូតសម្ដេចបានចូលទៅបញ្ចេញមតិសួរតែម្ដង តែនៅតែគ្មានចម្លើយរហូតសម្ដេចសម្រេចចិត្តសួរនៅលើទំព័រហ្វេសបុកផ្លូវការរបស់សម្ដេចទៀត។
តាមរយៈទំព័រ«ហ៊ុន ជា ដើម្បីខ្មែរ » បានផុសរូប និងភ្ជាប់សំណេរថា ៖ «ថ្ងៃថ្មី ខែថ្មី ០១ ០១ ២០២៣ តែខ្ញុំនៅតែចូលព្រៃដដែល» បន្ទាប់ពីបានឃើញដូច្នេះ សម្ដេចតេជោ បានសួរជាច្រើនសំណួរតាមរយៈសំណេរថា៖ «តើស្រីម្នាក់នេះជាប្រពន្ធ ហ៊ុន ជាឬជាស្រីរបស់ ហ៊ុន ជា ព្រោះប្រពន្ធ ហ៊ុន ជាដែលរៀបការពេញច្បាប់មុខខុសពីនេះ ឬមកពីខ្ញុំមើលមិនច្បាស់?។» សម្ដេចបានបន្តសំណួរទៀតថា៖
«ហ៊ុន ជាចេញមកឆ្លើយតើ ប្រពន្ធឬជាស្រី?» «ហ៊ុន ជាចេញមកបំភ្លឺបើ មិនបំភ្លឺពូយករូបនេះបង្ហោះតាមផេកពូសួរហើយ។» «ល្ងាចនេះឃើញហ្វេសបុកហ៊ុន ជាបង្ហោះ រូបថតជាមួយស្រីម្នាក់ដែលខ្ញុំចូលទៅសួរ តើជាប្រពន្ធហ៊ុន ជាឬជាស្រីហ៊ុន ជា? ពុំមានចម្លើយណាមួយជាក់លាក់ទេរាប់ ទាំងហ៊ុន ជាក៍មិនចេញមកបំភ្លឺដែរ។ ដើម្បីដឹងច្បាស់តើជាប្រពន្ធស្របច្បាប់ ឬជាស្រីយកប្តីគេ ខ្ញុំបង្ខំចិត្តប្រើផេកផ្លូវការ របស់ខ្ញុំដើម្បីសួរបញ្ជាក់ទៅហ៊ុន ជា ទើបច្បាស់។»
បន្ទាប់ពីថ្លែងលើកឡើងសំណួរចុងក្រោយនេះហើយ សម្ដេចក៏បានចេញសារមួយនេះ នៅលើទំព័រហ្វេបុកផ្លូវការរបស់សម្ដេចតែម្ដងដើម្បីឱ្យមានការឆ្លើយតបច្បាស់។ ក្រោយពីបានឃើញសម្ដេចថ្លែងបែបនេះ មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានសម្ដែងការពេញចិត្តដោយអ្នកខ្លះបានលើកឡើងថា៖ «ក្នុងនាមជាស្ត្រី និងជាភរិយា បានឃើញសំនួរសម្តេចពុក នាងខ្ញុំមានអារម្មណ៏កក់ក្តៅណាស់ ជំនួសអោយស្ត្រី និងភរិយាទាំងអស់។»
អ្នកខ្លះទៀតបានបញ្ចេញមតិថា៖ «តាំងពីដេីមមក សម្តេចពុកជាចាស់ទុំដែលចង់ឃេីញកូនក្មួយស្រលាញ់គ្នាស្មោះស្ម័គ្រ។ សម្តេចពុកជាគំរូដល់កូនចៅជំនាន់ក្រោយ។» “សម្ដេចតេជោ ក៏បានបញ្ចេញមតិចម្ងល់ទៀតថា រឿងដែលគួរឱ្យឆ្ងល់គឺ កាលពីឆ្នាំ ១៩៩៥ ស្រឡាញ់កូនក្រមុំគេដែលជាប្រពន្ធដើម។ម្ដាយគេមិនឱ្យ ហ៊ុន ជា ចាប់ជំរត់ទៅកំពង់ចាមហើយជាប់ឃុំនៅទីនោះ។
ខ្ញុំជាឪពុកមាត្រូវសម្រួលជាមួយម្ដាយនិងគ្រួសារខាងស្រីកុំឲ្យគេប្ដឹងនិងសូមឲ្យបានរៀបការ។គ្រួសារខាងស្រីយោគយល់ព្រមឲ្យរៀបការ ដែលខ្ញុំចេញចំណាយរៀបការឲ្យក្មួយ។ ស្រាប់តែមិនឃើញប្រពន្ធដែលរៀបការពេញច្បាប់ បែរជាចេញស្រីផ្សេង ទាំងប្រពន្ធដើមនិងកូនត្រូវរស់យ៉ាងឈឺចាប់ទៅវិញ។
ខ្ញុំនៅតែទទួលស្គាល់ក្មួយប្រសារដែលរៀបការពេញច្បាប់ ដែលតាមស្រាវជ្រាវមិនមានការលេងលះគ្នាទេ។ ប្ដីមួយប្រពន្ធមួយ។ឃើញ facebook ស្រីនោះក៏បង្ហោះរូបថតបង្ហោះរូបថតដូចហ៊ុនជាដែរ តើនាងចង់ឲ្យហ៊ុន ជា អស់ផ្កាយពីស្មាមែនទេ?។”ខ្ញុំមានសិទ្ធិឈឺឆ្អាលព្រោះខ្ញុំចង់ថែទាំត្រកូលហ៊ុន។
និងមានមតិលើកឡើងជាច្រើនផ្សេងទៀត៕