ព័ត៌មានអន្តជាតិ

លោក ណេតាន់ យ៉ាហ៊ូថ្កល់ទោសការបោះឆ្នោតរបស់ UN ដែលស្នើសុំមតិពីតុលាការ ICJ ជុំវិញការគ្រប់គ្រងរបស់អ៊ីស្រាអែលលើទឹកដីប៉ាស៊ីស្ទីន!

តែលអាវីវ៖ កាលពីថ្ងៃសៅរ៍ អ៉ីស្រាអែលបានចេញមុខថ្កោលចំពោះ ការបោះឆ្នោតមួយរបស់មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UN) ដែលស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិផ្តល់យោបល់ អំពីផលវិបាកផ្នែកច្បាប់នៃការគ្រប់គ្រងខុសច្បាប់របស់អ៉ីស្រាអែល លើទឹកដីរបស់ប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣។

ការបោះឆ្នោតដែលធ្វើឡើងកាលពីថ្ងៃសុក្រ គឺជាបញ្ហាប្រឈមមួយសម្រាប់ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលទើបតែត្រឡប់មកកាន់អំណាចម្តងទៀតក្នុងសប្តាហ៍នេះ ដ្បិតរដ្ឋាភិបាលចម្រុះរបស់លោក បានកំណត់រួចហើយថា ការសង់លំនៅឋានបន្ថែមក្នុងទឹកដីប៉ាឡេស្ទីន គឺជាអាទិភាពចម្បងនោះ ខណៈនៅក្នុងនោះក៏រួមមានទាំងគណបក្ស ដែលចង់កាត់យកដីនៅតំបន់​វេសប៊ែង (West Bank) ដែលអ៉ីស្រាអែលបានសង់លំនៅឋានទៀតផង។

លោក ណេតាន់យ៉ាហ៊ូ បានឆ្លើយតបចំពោះការបោះឆ្នោតរបស់ UN យ៉ាងដូច្នេះថា«ជនជាតិជ្វីហ្វមិនមែនជាអ្នកដណ្តើមត្រួតត្រា នៅលើទឹកដីខ្លួនឯង ឬក៏ជាអ្នកដណ្តើមកាន់កាប់ នៅក្នុងរដ្ឋធានីហ្សេរុយសាឡឹមរបស់យើងឡើយ។ មិនមានសេចក្តីសម្រេចណាមួយរបស់ UN ដែលអាចបំភ្លៃការពិតជាប្រវត្តិសាស្រ្តនេះបានទេ។ អ៉ីស្រាអែលមិនជាប់កាតព្វកិច្ចអ្វីទាំងអស់ តាមរយៈការបោះឆ្នោតគួរឱ្យស្អប់ខ្ពើមនេះ»

គួរបញ្ជាក់ថា ប៉ាឡេស្ទីនចង់បានតំបន់ហ្កាហ្សា (Gaza), តំបន់ភាគខាងកើតទីក្រុងហ្សេរុយសាឡឹម រួមទាំងតំបន់ West Bank ជាទឹកដីរបស់រដ្ឋប៉ាឡេស្ទីនមួយ នាពេលអនាគត។ ប្រទេសភាគច្រើនចាត់ទុក ការសាងសង់លំនៅឋានរបស់អ៉ីស្រាអែល នៅក្នុងតំបន់ទាំងនេះ ជាទង្វើខុសច្បាប់ ប៉ុន្តែអ៉ីស្រាអែលបានបដិសេធ ដោយលើកហេតុផលអំពីចំណងទាក់ទងប្រវត្តិសាស្រ្ត។

គួរបញ្ជាក់ថា តុលាការ ICJ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេប្រទេសហូឡង់ គឺជាតុលាការអន្តរជាតិមួយរបស់ អង្គការសហប្រជាជាតិ ដែលមានភារកិច្ចដោះស្រាយជម្លោះរវាងរដ្ឋនិងរដ្ឋ ហើយរាល់សម្រេចក្ដីណាមួយរបស់ ICJ គឺមានលក្ខខណៈតម្រូវឱ្យអនុវត្តតាម បើទោះជាតុលាការនេះ មិនមានសិទ្ធិអំណាចចាប់បង្ខំឱ្យអនុវត្តក៏ដោយ។ ស្របពេលដែលអ៉ីស្រាអែលថ្កោលទោស កាលពីថ្ងៃសៅរ៍ដដែល ប៉ាឡេស្ទីនបានបង្ហាញការសាទរ ចំពោះការអនុម័តដំណោះស្រាយនេះ ដោយចាត់ទុកថាជាការឆ្លុះបញ្ចាំងពីជ័យជម្នះមួយនៃការទូតរបស់ខ្លួន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *