ព័ត៌មានអន្តជាតិ

បទវិភាគ÷ប្រទេសចិននិងបន្តនាំមកនូវភាគលាភកាន់តែច្រើនដល់ពិភពលោក តាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងពាណិជ្ជកម្ម ជាមួយបរទេសដែលមានភាពធន់យ៉ាងខ្លាំងក្លា!

បទវិភាគ៖ប្រទេសចិននឹងបន្តនាំមកនូវភាគលាភកាន់តែច្រើនដល់ពិភពលោកតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងពាណិជ្ជកម្មជាមួយបរទេសដែលមានភាពធន់យ៉ាងខ្លាំងក្លា
“ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនកំពុងបង្កើនល្បឿន” ។ល។ សំដៅចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលពាណិជ្ជកម្មជាមួយបរទេសរបស់ចិនទទួលបានកាលពីពេលៗថ្មីកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិជាច្រើនបានវាយតម្លៃដូចពោលខាងលើ ។

នៅថ្ងៃទី ៧ ខែសីហា “តារាងពិន្ទុ”នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះត្រូវបានប្រកាសជាសាធារណៈ៖ទំហំនាំចេញនាំចូលសរុបនៃពាណិជ្ជកម្មទំនិញមានចំនួន ២៤,៨៣ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៦,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ហើយទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានបំបែកកំណត់ត្រាថ្មីបើធៀបនឹងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ ។ ក្នុងបរិបទបច្ចុប្បន្នដែលភូមិសាស្ត្រនយោបាយមានហានិភ័យខ្ពស់បង្គួរនិងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលបានរងការរំខាន សមិទ្ធផលគួរឱ្យកត់សម្គាល់នេះគឺ ទទួលបានដោយមិនងាយទេ ។
ប្រការដែលគួរឱ្យលើកឡើងនោះ គឺ ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះ ការនាំចេញផលិតផលគ្រឿងយន្តនិងអេឡិចត្រូនិករបស់ចិនដូចជាបរិក្ខារដោះស្រាយទិន្នន័យដោយស្វ័យប្រវត្តិនិងគ្រឿងបន្លាស់ សៀគ្វីរួមបញ្ចូលគ្នានិងរថយន្តជាដើមបានកើនឡើង ៨,៣ ភាគរយដែលមានសមាមាត្រត្រូវជាជិត ៦០ ភាគរយនៃទំហំនាំចេញសរុប ។ ប្រការនេះបានបង្ហាញឱ្យឃើញថា រចនាសម្ព័ន្ធនៃពាណិជ្ជកម្មរបស់ចិនត្រូវបានកែលម្អជាបន្តបន្ទាប់ ហើយកម្លាំងរស់រវើកខាងការច្នៃប្រឌិតថ្មីបានបញ្ចេញថែមមួយកម្រិតទៀត ។


ពាណិជ្ជកម្មជាមួយបរទេសគឺជាកត្តាដ៏សំខាន់សម្រាប់វាយតម្លៃសេដ្ឋកិច្ចរបស់ប្រទេសមួយ ។ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនមានភាពនឹងនរនិងនិន្នាការល្អ វាមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពធន់និងភាពរស់រវើកនៃសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ពិភពលោកផងដែរ ។
ជាបឋម គឺ កាលានុវត្តភាពទីផ្សារដ៏ធំធេងរបស់ចិន ។ តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Yonhap កូរ៉េខាងត្បូងនាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា ក្រោមការជំរុញពីការនាំចេញវត្ថុពាក់កណ្តាលចម្លង ការនាំចេញទៅកាន់ប្រទេសចិនរបស់កូរ៉េខាងត្បូងបានកើនឡើងយ៉ាងខ្លាំងក្នុងខែកក្កដា ឆ្នាំនេះដែលធ្វើឱ្យប្រទេសចិនបានក្លាយជាប្រទេសនាំចេញដ៏ធំបំផុតរបស់កូរ៉េខាងត្បូងម្តងទៀត ។ ឆានែលព័ត៌មាននិងពាណិជ្ជកម្មរបស់អ្នកប្រើប្រាស់អាមេរិក(CNBC)បានវាយតម្លៃថា “សមិទ្ធផលដែលប្រទេសចិនទទួលបានក្នុងការនាំចូលនៅខែកក្កដាឆ្នាំនេះបានលើសពីការប៉ាន់ប្រមាណ” ។
ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីតាមលក្ខខណ្ឌរបស់ខ្លួនដែលនាំមកនូវកម្លាំងចលករថ្មីខាងការអភិវឌ្ឍដល់ពិភពលោក ។ សហគ្រាសចិនបានផ្តល់ផលិតផលនិងសេវាកម្មប្រកបដោយគុណភាពល្អដល់ពិភពលោកតាមរយៈការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាគុណជាច្រើន ឧត្តមភាពខាងខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញនិងសមត្ថភាពផលិតកម្មដ៏ខ្លាំងក្លា ។
បើមើលពីចក្ខុវិស័យវែងឆ្ងាយ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានដើរតួនាទីជាវិជ្ជមានក្នុងការគាំពារស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល ។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក គិតជាមធ្យមក្នុងមួយឆ្នាំៗ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានកើនឡើង ១,៦ ទ្រីលានយាន់ប្រាក់ចិនដែលមានតម្លៃណាស់សម្រាប់សេដ្ឋកិច្ចពិភពលោកដែលមានតម្រូវការស្តារឡើងវិញជាបន្ទាន់ ។ គិតមកទល់ចុងខែកក្កដា ឆ្នាំ ២០២៤ រថភ្លើងចិន-អឺរ៉ុបបានបើកបរសរុបលើសពី ១ ម៉ឺនជើងក្នុងឆ្នាំនេះដែលបានក្លាយជាក្រុមដឹកជញ្ជូនដែកថែបក្នុងការធានាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។
ពេលថ្មីៗនេះ ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានដឹកនាំគណៈប្រតិភូសហគ្រិនចិនទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ។ មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មរបស់អាមេរិករំពឹងជាទូទៅថា អាចបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនដោយសម្គាល់ឃើញថា ពាណិជ្ជកម្មជាមួយបរទេសមិនត្រូវរងផលប៉ះពាល់ពីភូមិសាស្រ្តនយោបាយនោះទេ ។ ប្រឈមមុខនឹងការការពារនិយមដែលមានភាពផ្ទុយពីការធ្វើសកលភាវូបនីយកម្ម ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ការបើកទូលាយចំពោះអន្តរជាតិនិង”ការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច”ដើម្បីជំរុញពាណិជ្ជកម្មសកលឱ្យទទួលការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងភាពរឹងមាំ ។
បច្ចុប្បន្ននេះ កាលានុវត្តភាពដែលបានមកពីការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយកំពុងលេចចេញជាសន្សឹមៗ ។ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានធ្វើការរៀបចំចាត់ចែងពិសេសចំពោះការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់នៃប្រព័ន្ធរពាណិជ្ជកម្មជាមួយបរទេស ។ វិធានការទាំងនេះនឹងបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ។

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *