ព័ត៌មានសន្តិសុខសង្គម

រថយន្តធុនត្រាបើកលឿនប៉ះគ្រឿងចាក់ឆ្លងផ្លូវ បន្តប៉ះរថយន្តធំ ធ្វើឲ្យសង្ឃ១អង្គរងរបួសធ្ងន់

ភ្នំពេញ៖គ្រឿងចក្រកំពុងបើកឆ្លងផ្លូវត្រូវរថយន្តធុនត្រាបើកលឿនគេចមិនផុតប៉ះខូចខ្ទេចមួយចំហៀងរួចបន្តបុករថយន្តធំមួយគ្រឿងទៀតបណ្តាលឱ្យព្រះសង្ឃមួយអង្គរងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅមហាវិថីឈ្នះឈ្នះ កែងផ្លូវបេតុងវត្តភ្នៀត ភូមិស្រែដែកជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងគ្រឿងចក្រមួយគ្រឿងបើកតាមផ្លូវបេតុងឆ្លងផ្លូវវិមានឈ្នះឈ្នះ។ស្រាប់តែរថយន្តម៉ាកធុនត្រាផ្លាកលេខភ្នំពេញ 2AJ-7197 ដឹកព្រះសង្ឃធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ។ពេលនោះរថយន្តម៉ាកធុនត្រាចាប់ហ្វ្រាំងមិនទាន់ក៏ប៉ះទ្វារខាងស្តាំរួចបន្តទៅបុករថយន្តធំផ្លាកលេខស្វាយរៀង 3A-3718 បណ្តាលឱ្យខូចខាតយ៉ាងដំណំនិងព្រះសង្ឃមួយអង្គរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ។
បន្ទាប់មករថយន្តទាំង៣គ្រឿងត្រូវបាននគរបាលជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរង់ចាំភាគីចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *