ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួនចិនម្នាក់ វាយបុគ្គលិកខ្មែរព្រោះខឹងមិនឲ្យបន្ទោបង់ដាក់បង្គោលភ្លើង

ភ្នំពេញ៖កម្លាំងអាវុធហត្ថបានឃាត់ខ្លួនបុរសចិនម្នាក់ ដែលវាយលើបុគ្គលិកផ្សារទំនើប SOHO Mall ម្នាក់ព្រោះខឹង ហាមមិនឱ្យបន្ទោរបង់ដាក់បង្គោលភ្លើងក្នុងបរិវេណផ្សារ។
ករណីនេះបានកើតឡើងនៅមុខបរិវេណអគារផ្សារទំនើប SOHO Mall នៅជិតស្ថានទូតរុស្សី ក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចម្ការមន កាលពីរំលងអធ្រាត្រចូលថ្ងៃទី៤ ខែមេសា។
សាក្សីបានឱ្យដឹងថា មុនកើតហេតុជនបរទេសមួយក្រុមមានបុរសចិនម្នាក់ ជាមួយស្ត្រីចិននិងវៀតណាម៣-៤នាក់ទៀតបានដើរចេញពីកន្លែងផឹកស៊ី។មកដល់ទីតាំងខាងលើបុរសចិននោះបានឈរបន្ទោរបង់ដាក់បង្គោលភ្លើង មុខបរិវេណផ្សារទំនើប Soho Mall ។
ឃើញដូច្នេះបុគ្គលិកខ្មែរបានដើរទៅប្រាប់បុរសចិនរូបនោះថា ហាមមិនឱ្យនោម ដាក់បង្គោលភ្លើងក្នុងបរិវេណនេះទេ។ពេលនោះជនជាតិចិនស្ថិតក្នុងភាពស្រវឹងផង ក៏បានវាយបុគ្គលិកផ្សារ មួយដៃចំមុខ។ក្នុងហេតុកាណ៍នោះបង្កការភ្ញាក់ផ្អើលនិងបានរាយការណ៍ទៅអាវុធហត្ថខណ្ឌចម្ការមន ចុះមកឃាត់បុរសជនជាតិចិននោះយកទៅសាកសួរនិងបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *