ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូបុកបង្កាន់ដៃស្ពានអាកាស ដួលបោកក្បាលស្លាប់មួយរំពេច!

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូលើស្ពានអាកាស៧មករាចេញពីកម្មវិធីមិត្តភក្តិត្រឡប់ទៅផ្ទះវិញក៏បុកបង្កាន់ដៃស្ពានពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលស្លាប់មួយរំពេច។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកកាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ ខែវិច្ឆិកា។អ្នកស្លាប់ឈ្មោះរ័ត្ន មុន្នី អាយុជាង ៣០ឆ្នាំស្នាក់នៅម្ដុំស្ទឹងមានជ័យជិះម៉ូតូម៉ាកHonda Click ផ្លាកលេខភ្នំពេញ1HY-5390។
ប្រពន្ធជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុប្ដីរបស់គាត់ទៅកម្មវិធីខួបកំណើតមិត្តភក្កិ។លុះត្រឡប់ទៅផ្ទះវិញក៏បានទូរសព្ទប្រាប់ប្រពន្ធថា “បងទៅផ្ទះវិញហើយ” ។មួយសន្ទុះក្រោយមកក៏មានទូរសព្ទប្រាប់ថា ប្តីរបស់គាត់ជិះម៉ូតូយ៉ាងលឿនបុកបង្កាន់ដៃស្ពានអាកាស៧មករាស្លាប់បាត់ទៅហើយ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានពិនិត្យមិនបង្កខូចខាតប៉ះពាល់ដល់សម្បត្តិរដ្ឋក៏បានប្រគល់ម៉ូតូនិងសាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *