ព័ត៌មានសន្តិសុខសង្គម

រៀបចំសំណុំរឿង និងបញ្ជូនជនសង្ស័យវាយមនុស្សឲ្យស្លាប់ទៅតុលាការ

កណ្ដាល៖បន្ទាប់មានអំពើហឹង្សាយកដុំឥដ្ឋវាយគូទំនាស់រហូតមានមនុស្សស្លាប់ត្រូវបានសមត្ថកិច្ចចុះចាប់ជនសង្ស័យម្នាក់យកទៅសាកសួរ។
ករណីឃាតកម្មនោះនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា។មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះប៉ែន វិបុល អាយុ២២ឆ្នាំនៅភូមិ ឃុំខាងលើ ធ្លាប់ជាប់គុកខេត្តតាកែវរយៈពេល៣ឆ្នាំពីបទលួចម៉ូតូ។ចំណែកបុរសដែលស្លាប់ឈ្មោះយ៉ន យ៉ាតអាយុ៥២ឆ្នាំនៅភូមិ ឃុំជាមួយគ្នា។វត្ថុតាងមានឥដ្ឋប្រហោងចំនួន៤ដុំ។
មុនកើតហេតុជនសង្ស័យបានដើរទៅទិញតែក្រូចឆ្មារនៅជិតផ្ទះជនរងគ្រោះ។ពេលនោះជនរងគ្រោះស្រវឹងស្រាបានរករឿងហើយស្ទុះទៅច្របាច់កជនសង្ស័យ។រីឯជនសង្ស័យបានយកឥដ្ឋប្រហោងវ៉ៃទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ក៏បានស្លាប់ពេលដឹកទៅដល់មន្ទីពេទ្យ។
ក្រោយមានហេតុការណ៍កើតឡើងភ្លាមកម្លាំងនគរបាលស្រុកនិងនគររប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំបានចុះចាប់ជនសង្ស័យយកសាកសួរហើយបានរៀបចំសំណុំរឿងនឹងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *