Uncategorized

រថយន្តកុងតឺន័របត់ត្រឡប់ក្រោយកៀតរថយន្តដឹកភេសជ្ជ:កៀបខ្ទេចកាប៊ីន

 

​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយសារ រថយន្ត​កុងតឺន័រ បើក​បត់​ត្រឡប់ក្រោយ​ជ្រុល​កៀរ​រថយន្ត​ឃ្លប់ ដឹក​ភេសជ្ជៈ គាប​ជាប់​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​ក្នុង​កាប៊ីន អស់​រយៈពេល​ជិត​១​ម៉ោង​ទើប​យក​ក្មេង​ចេញ​បាន រួច​ផុតពី​គ្រោះថ្នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​ផ្លូវជាតិ​លេខ​៣ មុខ​ខ្លោងទ្វារវត្ត​គោក​ខ្សាច់ ភូមិ​ជ័យ​ឧ​ត្ត​ម សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល​កាលពី​រសៀល ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ ។​

​ភាគី​ខាង​រថយន្ត​រងគ្រោះ ម៉ាក​ហ៊ីយ៉ាន់ដាយ ឃ្លប់ ពណ៌​ស ពាក់​ស្លាក​លេខ យ 1518 ភព​3 បើកបរ​ដោយ​ឈ្មោះ អឿន សំអុល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ បើកបរ​រថយន្ត ស្នាក់នៅ​ផ្ទះជួល ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ​។​អ្នករួមដំណើរ​ជាមួយ ក្មួយប្រុស​ឈ្មោះ លី វ​ណ្ណេ​ត អាយុ​១៤​ឆ្នាំ ជា​សិស្ស ទើប​មកលេង​ឪពុកមា (​អ្នកបើកបរ​) មាន​ទីលំនៅ​ឯ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។​

​ករណីនេះ​ត្រូវបាន​សមត្ថកិច្ច ចុះទៅពិនិត្យ វាស់វែង​រួច យកទៅ​រក្សាទុក នៅ​ផ្នែក​ជំនាញ​ខណ្ឌ រង់ចាំ​តំណាង​ខាង​ភាគី រថយន្ត​កុងតឺន័រ ចូលខ្លួន​ដោះស្រាយ នៅពេល​ក្រោយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *