Uncategorized

ការណូតបុកជាមួយកាណូតលើផ្ទៃទឹកបណ្ដាលឱ្យបុរសម្នាក់ស្លាប់

 

​សៀមរាប​៖​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្ទៃ​ទឹក​ដោយ​កាណូត​បុក​ជាមួយ​កាណូត​បណ្តាលឱ្យ​បុរស​ជា​តៃកុង​កាណូត​ម្នាក់​បាន​ស្លាប់​ឯ​តៃកុង​កាណូត​ម្ខាង​ទៀត​បាន​គេចខ្លួនបាត់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ទ​ន្ល​ចំណុច​អូ​ប្រាំ​ជាន់​ចុង​ភូមិ​តា​ច្រនៀង​ឃុំ​កំពង់​ឃ្លាំង​ស្រុក​សូទ្រនិគម​កាលពី​យប់​ថ្ងៃទី​១៤​ខែកញ្ញា ឆ្នាំ​២០២០​។​
​មន្ត្រីនគរបាល​ស្រុក​សូទ្រនិគម​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកញ្ញា​នេះ​ថាៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្ទៃ​ផ្លូវទឹក​នេះ គឺ​រវាង​កា​រណូត​ម៉ាក​កា​វ៉ា សំបក​ស្មាច់​បុក​គ្នា​ហើយ​បណ្ដាលឱ្យ​ស្លាប់​ម្នាក់ ជា​តៃកុង​កាណូត​។​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​រឿ​ម​ប៉ូ​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​នៅ​ភូមិ​ព្រែក​ស្រ​ម៉ោ​ច​ឃុំ​កំពង់​ឃ្លាំង​ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​។​ចំណែក​តៃកុង​កាណូត​ម្ខាង​ទៀត​ឈ្មោះ​ព្រុំ​ឆាន​ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​តា​អួ​ស ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​បាន​រត់​គេចខ្លួន​។​

​មន្ត្រី​ដដែល​បាន​អះអាងថា​មូលហេតុ​បើកបរ​ពេល​ងងឹត​គ្មាន​ភ្លើង​ក្នុង​ល្បឿន​លឿន​និង​ខ្វះ​ការប្រុងប្រយ័ត្ន​។​ក្រោយ​កើតហេតុ​កាណូត​បាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​កំពង់​ឃ្លាំង​រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *