Uncategorized

រថយន្តធំរបស់ក្រុមហ៊ុនដឹកជញ្ជូន L.M.Hបើកចូលបុកក្នុងវត្តបណ្ដាលឲ្យបាក់ខូចខាត

 

​កំពង់ស្ពឺ​៖​កាលពី​រសៀល​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០២០​មាន​រថយន្ដ​ម៉ាក​FUSO​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​តាកែវ​3A0504​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​L.M.H​បើក​ចូល​ខ្លោងទ្វារវត្ត​គន្ធបុប្ផា​រាម​ហៅ​វត្ត​អូរ​គគីរ ខេត្តកំពង់ស្ពឺ​ហើយ​បាន​បុក​បណ្តាលឱ្យ​បាក់​ដួល​ខូចខាត​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​បៀត​សូរ ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​អ្នកបើកបរ​ដោយ​ឈ្មោះ​ចឹក​អ៊ី​ន​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​។​រថយន្ត​បើក​មកដល់​ចំណុច​ផ្លូវ​ចូល​ខ្លោងទ្វារវត្ត​គន្ធបុប្ផា​រាម​ហៅ​វត្ត​អូរ​គគី​បាន​បើក​ឆ្លងកាត់​ស្រាប់តែ​តៃកុង​ឡាន​ស្មាន​កម្ពស់​ផ្ទុកទំនិញ​មិនត្រូវ ក៏​បណ្ដាលឱ្យ​បុក​ខ្លោងទ្វារ​វត្ដ​ឱ្យ​បាក់​តែម្ដង ។

​បញ្ហា​នេះ​សមត្ថកិច្ច​ជំនាញ​បាន​ជួយ​អន្ដរាគមន៍​និង​បាន​យក​រថយន្ដ​មួយគ្រឿង​នេះ​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *